Rio​ Ferdinand​៖ ការ​វាយប្រហារ​នៅ​ប៉ា​រី​សបានឆក់​យក​ភាព​រីករាយ​ និង​សិទ្ធិ​សេរីភាព ពី​ Euro​ 2016

16-November-2015 | ដោយ មួយឡា

អតីត​កា​ពី​តែ​ន​របស់​ក្រុម​ជម្រើសជាតិ​អង់គ្លេស​ Rio​ Ferdinand​ ជឿជាក់​ថា​ ព្រឹត្តិការណ៍​វាយប្រហារ​ដ៏​រន្ធត់​បំផុត​នៅ​ទី​ក្រុងប៉ារីស​បាន​ជះ​ឥទ្ធិពល ​យ៉ាង​អាក្រក់​បំផុត​នៅ​ European​ Championships​ ។​ មនុស្ស​ជាង​ 150​ នាក់​ត្រូវ​បាន​សម្លាប់​នៅ​ទីតាំង​ផ្សេងៗ​គ្នា​ជា​ច្រើន​កន្លែង​នៅ​កណ្តាល​ ទីក្រុង​ប្រទេស​បារាំង​។​ សូរ​ផ្ទុះ​គ្រាប់បែក​ត្រូវ​បានលឺ​យ៉ាង​ខ្លាំង​ខណៈ​ពេល​ដែល​ក្រុម​ជម្រើសជាតិ ​បារាំង​ប្រកួត​មិត្តភាព​ជាមួយនឹង​ក្រុម​ជម្រើសជាតិ​អា​ឡឺ​ម៉​ង់​នៅ​ពហុ​ កីឡាដ្ឋាន​ Stade​ de​ France​ ។​​

 

b2

b

​គ្រាន់តែ​លឺ​សូរ​សំឡេង​ផ្ទុះ​ភ្លាម​ អ្នកគាំទ្រ​បាន​រត់​ប្រមូលផ្តុំ​គ្នា​នៅ​ក្នុង​ទីលាន​បាល់ទាត់​។​ ក្រោយមក​ ប៉ូ​លី​ស​បារាំង​បាន​បញ្ជាក់​ថា​ វា​មានការ​បំផ្ទុះ​អត្តឃាត​ និង​ការ​បង្កៃ​គ្រាប់បែក​នៅ​ក្បែរ​ពហុ​កីឡាដ្ឋាន​នេះ​។​ Ferdinand​ ជឿជាក់​ថា​ ការ​វាយប្រហារ​នេះ​ពិតជា​ប៉ះពាល់​ខ្លាំង​ដល់​ការ​ប្រកួត​ Tournament​ នៅ​រដូវក្តៅ​ឆ្នាំ​ក្រោយ​ក្នុង​ប្រទេស​បារាំង​។​ “​នៅ​រដូវក្តៅ​ក្រោយ​ បារាំង​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​ European​ Championship​ ប៉ុន្តែ​វា​ពិតជា​លំបាក​ហើយ​។​ ការ​បង្កើន​ផ្នែក​សុវត្ថិភាព​នៅ​មាន​ចង្ង​ល់​នៅឡើយ​ ពិសេស​ការ​បំផ្ទុះ​គ្រាប់បែក​នេះ​បាន​យក់​យក​នូវ​សិទ្ធិ​សេរីភាព​ និង​ភាព​រីករាយ​ពី​ប្រទេស​នេះ​។​”​

  b1

​យើង​មិនមែន​ជា​មនុស្ស​នោះ​ទេ​ ប្រសិនបើ​យើង​មិន​ខ្វល់ខ្វាយ​ពី​សុវត្ថិភាព​របស់​ខ្លួន​យើង​ ឬ​កូនៗ​របស់​យើង​នោះ​។​ ការ​ធ្វើ​ដំណើរ​ឆ្លង​ប្រទេស​វា​ពិតជា​មាន​កង្វល់​ច្រើន​ ពិសេស​គឺ​ភេរវកម្ម​។​ គួរ​បញ្ជាក់​ផង​ដែរ​ថា​ មាន​ជនសង្ស័យ​ម្នាក់​បាន​ព្យាយាម​យក​គ្រាប់បែក​ចូល​ក្នុង​ពហុ​កីឡាដ្ឋាន​ Stade​ de​ France​ ប៉ុន្តែ​ដោយសារ​មាន​សន្តិសុខ​ជនសង្ស័យ​បាន​ដើរ​ចេញ​ទៅ​ខាងក្រៅ​បរិវេណ​នឹង​ បំផ្ទុះ​បណ្តាល​ឱ្យ​មនុស្ស​ ៣​ នាក់​បាន​ស្លាប់​៕

​ប្រភព​៖​ mirror​ , sportkh

 

ចំនួនអ្នកទស្សនា

    20499967

  • ថ្ងៃនេះ7681
  • ម្សិលមិញ12561
  • សប្តាហ៍នេះ35631
  • ខែនេះ57511
  • ឆ្នាំនេះ57511
  • សរុប20499967