ស្ត្រីម្នាក់ឈ្មោះថា Ann Cameron ជាអ្នកនិពន្ធសៀវភៅក្មេងម្នាក់បានក្លាយទៅជាមនុស្សដ៏ល្បីជាងមុនទៅ ទៀតក្រោយពីបានកើតជំងឺមហារីកពោះវៀនធំរួច។ នៅពេលជំងឺរបស់នាងស្ថិតក្នុងដំណាក់កាលទីបី នាងក៏បានធ្វើការវះកាត់។ នាងដឹងទាំងអស់អំពីជំងឺមួយនេះចាប់តាំងពីប្តីរបស់នាងបានស្លាប់ ដោយសារតែជំងឺមហារីកសួតទោះបីជាក្រោយពីគាត់ទទួលយកការព្យាបាលដោយប្រើ ថ្នាំមហារីកហើយក៏ដោយ។
ដោយសារតែ Ann បានដឹងអំពីបញ្ហាជាច្រើនដែលថ្នាំមហារីកអាចបង្កនោះ នាងក៏បដិសេធន៍មិនទទួលយកការព្យាបាលនេះឡើយ។
Ann បានគ្រប់គ្រងការព្យាបាលជំងឺមហារីកពោះវៀនធំរបស់នាងជាមួយនឹង ការព្យាបាលផ្សេង ហើយក៏បានប្រាប់បទពិសោធន៍របស់នាងនៅលើ Blog ដែលនាងបានចែករំលែកអំពីរឿងជំងឺមហារីករបស់នាងផងដែរ។
ក្រោយពីទទួលយកការវះកាត់រយៈពេល៦ខែរួចមក គ្រូពេទ្យរបស់ Ann បានប្រាប់ថា ឥឡូវនេះជំងឺមហារីករបស់នាងស្ថិតនៅដំណាក់កាលទី៤ និងបានរាលដាលទៅសួតរបស់នាងទៅហើយ។
ស្ថិតត្រង់ចំណុចនេះដែរ Ann បានសម្រេចចិត្តធ្វើការស្រាវជ្រាវនៅក្នុងប្រព័ន្ធអ៊ីនធើណេតដើម្បី ស្វែងរកវិធីព្យាបាលផ្សេង។ អ្វីដែលពិសេសសម្រាប់នាងនោះគឺថា នាងបានអានរឿងមួយដែលមានអ្នកជំងឺមហារីកស្បែកអាចព្យាបាលជា ជាមួយនឹងការញ៉ាំទឹកការ៉ុត។ អ្នកជំងឺនោះបានធ្វើទឹកការ៉ុតញ៉ាំ ២,៥គីឡូក្រាមញ៉ាំជារៀងរាល់ថ្ងៃ។
ក្រោយមក Ann ក៏ចាប់ផ្តើមញ៉ាំទឹកការ៉ុតរាល់ថ្ងៃដែរ។ នាងបានញ៉ាំវាពេញមួយថ្ងៃតែម្តង។ អ្វីដែលគួរឱ្យអស្ចារ្យនោះគឺថា ក្រោយពីនាងបានព្យាយាមបែបនេះរយៈពេល២ខែរួចមក ជំងឺមហារីករបស់នាងក៏ឈប់រាល់ដាល។ ដុំសាច់ក្នុងសួតក៏រួមតូច ហើយក៏លែងមានហើមកូនកណ្តុរនៅសួតទៀតដែរ។
រយៈពេលពីរខែក្រោយមកទៀត ក្រពេញជាច្រើនរបស់ Ann បានវិលត្រឡប់មកធម្មតាវិញទាំងស្រុង ហើយទំហំរបស់ដុំសាច់មហារីកនោះក៏បន្តតូចទៅៗទៀត។
ក្រោយពីចាប់ផ្តើមញ៉ាំទឹកការ៉ុតអស់រយៈពេល៨ខែរួចមក លទ្ធផលថត CT Scan មិនបានសម្គាល់ ឬមើលឃើញសញ្ញានៃជំងឺមហារីកអ្វីក្នុងរាងកាយរបស់ Ann ទៀតឡើយ។
អ្វីដែលជាអំណះអំណាងនោះគឺថា ការ៉ុតផ្ទុកទៅដោយសារធាតុអាកុលខ្លាញ់ និង Carotene។ Carotene ជួយកាត់បន្ថយការបង្កើតជាដុំសាច់ ដូច្នេះទឹកការ៉ុតពិតជាមានសមត្ថភាពប្រឆាំងនឹងជំងឺមហារីកបែប ធម្មជាតិបានទាំងស្រុង។
Ann បានចុះផ្សាយពីរបៀបដែលនាងព្យាបាលជំងឺមហារីករបស់នាងដោយប្រើទឹក ការ៉ុតក្នុងសៀវភៅ ហើយក៏បានដាក់លក់តាមប្រព័ន្ធអ៊ីនធើណេតផងដែរ៕
ប្រភព៖ health