កំពូលកីឡាករក្រុម Real Madrid ខ្សែប្រយុទ្ធ Raul បានបញ្ចប់អាជីពរបស់គាត់កាលពីថ្ងៃអាទិត្យជាមួយនឹងការឈ្នះពានរង្វាន់ ក្រោយប្រឡូកអស់ពេល២១ឆ្នាំ។
កីឡាករវ័យ៣៨ឆ្នាំនេះ ធ្លាប់ឈ្នះពាន La Liga ៦លើកនិង Champions League ៣លើកជាមួយ Real Madrid និងបានជួយអោយក្រុម New York Cosmos យកឈ្នះ Ottawa Fury ក្នុងលទ្ធផល៣-២ ឈ្នះពាន North American Soccer League ។ អតីតកីឡាករក្រុមជំរើសជាតិអេស្បាញនេះបាននិយាយ៖ “វាជាការប្រកួតចុងក្រោយក្នុងអាជីពរបស់ខ្ញុំ។”
ខ្ញុំពិតជាមោទនភាពណាស់នូវរាល់អ្វីដែលខ្ញុំបានធ្វើ។ សំរាប់ខ្ញុំពេលនេះ ខ្ញុំចាប់ផ្តើមជីវិតថ្មីជាមួយគំរោងថ្មីមួយទៀត។ ខ្ញុំរីករាយណាស់ ប៉ុន្តែខ្ញុំក៏មិនសប្បាយចិត្តដែរ។
Raul បានចាកចេញពីក្លឹបយក្ស Real កាលពី២០១០ ក្រោយរួមរស់ជាមួយក្លឹបអស់រយៈពេល១៦ឆ្នាំ។
កីឡាករ អេស្បាញបានបន្តទៅលេងនៅអាល្លឺម៉ង់ក្រុម Schalke និង កាតាក្រុម Al Sadd ។ គាត់ជាអ្នកស៊ុតបញ្ចូលទីកំណត់ត្រាប្រចាំក្លឹបផងដែរ ៣២៣គ្រាប់ រហូតដល់ខែមុន Cristiano Ronaldo បានបំបែកកំណត់ត្រារបស់គាត់៕
ប្រភព៖ BBC Sports , sportkh