ទឹក​ម្នាស់​ស្រស់ មាន​ប្រយោជន៍​ខ្ពស់​ក្នុងការ​កំចាត់​ការបង្ក​រោគ​

19-November-2015 | ដោយ មួយឡា

ទឹក​ម្នាស់​មាន​អត្ថប្រយោជន៍​ចំពោះ​សុខភាព​ច្រើនណាស់​ដូចជា សម្បូរ​វីតាមីន​C អង់​ទី​អុកស៊ីដ​ង់ និង​មាន​សារៈសំខាន់​បំផុត​ក្នុងការ​បង្កើន​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ​កាន់តែ​រឹងមាំ​។ ការ​ញ៉ាំ​ទឹក​ម្នាស់​មួយ​ពែង​នឹង​ផ្តល់​ជា​វីតាមីន​C ស្មើនឹង​តម្រូវការ​ប្រចាំថ្ងៃ​៥០​ភាគរយ​។ ម្នាស់​ក៏មាន​ជាតិ​ប៉ូ​តា​ស្យូ​ម​ខ្ពស់ វីតាមីន B6 ជាតិ​ស្ករ​ទាប តែ​ម៉​ង់​ហ្គា​ណេ​ស​ខ្ពស់​។

​អង់ស៊ីម​ឈ្មោះថា Bromelain ដែលមាន​ក្នុង​ទឹក​ម្នាស់ នោះ​អាច​ប្រឆាំងនឹង​ការបង្ក​រោគ កាត់បន្ថយ​ការ​លាក​ក្នុង​ច្រមុះ ក្តៅខ្លួន និង​ជួយ​បន្ធូរ​សាច់ដុំ​។ វា​ច្រើនតែ​ត្រូវបាន​គេ​ប្រើ​ដើម្បី​ជួយ​ដល់​ការរំលាយ​អាហារ ថ្នាំ​សម្លាប់​វីរុស ប្រឆាំង​ការ​រលាក និង​សម្លាប់​បាក់តេរី​។ វា​គឺជា​អាហារ​បំប៉ន​ដ៏​ពេញនិយម​មួយ​ដែល​ទទួលស្គាល់​ក្នុងប្រទេស​អាឡឺម៉ង សម្រាប់​ព្យាបាល​ការ​រលាក និង​ហើម​ច្រមុះ និង​ឆ្អឹង​ក្នុង​ច្រមុះ​ដោយសារ​វះកាត់ ឬ​របួស​។

​ចូរ​ប្រើ​ទឹក​ម្នាស់​ជំនួស​សេរ៉ូម​ក្អក​វិញ​ទៅ ព្រោះ​វា​មានតម្លៃ​ថោក ហើយ​គ្មាន​ជាតិពុល ព្រមទាំង​ផ្តល់​ជា​ជីវជាតិ​ច្រើន​ដែល​អាច​បំបាត់​អាកា​រៈ​ផ្តាសាយ​បាន​ទៀត​។ វា​នឹង​ជួយ​សម្រាល​ដល់​ការឈឺ​បំពង់ក និង​ជួយ​រាងកាយ​បំបាត់​ស្លេស​កាន់តែ​ស្រួល​។ ស្លេស​ដែល​ខាប់​ក្នុង​សួត ឬ​ប្រហោង​ឆ្អឹង​ក្នុង​ច្រមុះ​អាច​នឹង​ស្អិត​ជាប់ នាំឱ្យ​ក្អក ក្រដាស់ និង​ឈឺចាប់​ខ្លាំង​។

​មិនត្រូវ​ប្រើ​ទឹក​ម្នាស់​កំប៉ុង​ឡើយ តែ​អ្វីដែល​ល្អ​បំផុត​នោះ​គឺ​ការធ្វើ​ទឹក​ម្នាស់​ស្រស់ៗ​ដោយ​ខ្លួនឯង​ដោយ មិនបាច់​ថែម​ស្ករ​។ មានតែ​វិធីសាស្ត្រ​មួយ​នេះ​ទេ​ដែល​អាច​ធានា​នូវ​ភាពស្រស់ និង​មាន​ជីវជាតិ​ដែល​រាងកាយ​ត្រូវការ​ជា​ប្រយោជន៍​៕

​ប្រភព​៖ health

ចំនួនអ្នកទស្សនា

    20503727

  • ថ្ងៃនេះ11441
  • ម្សិលមិញ12561
  • សប្តាហ៍នេះ39391
  • ខែនេះ61271
  • ឆ្នាំនេះ61271
  • សរុប20503727