ការពាក់ឡេនពិតជាមើលទៅស្អាត ហើយមានភាពទាក់ទាញខ្លាំងណាស់ ដោយសារតែវាអាចធ្វើឱ្យភ្នែកអ្នកមានពណ៌ និងមានពន្លឺ ប៉ុន្តែតើអ្នកដឹងទេថានៅពេលដែលអ្នកពាក់ច្រើន នោះវានឹងផ្តល់ផលវិបាកដល់អ្នកខ្លាំងណាស់។ តើវាផ្តល់ផលអាក្រក់អ្វីខ្លះដល់ភ្នែកអ្នក?
កញ្ជក់ភ្នែកប្រែពណ៌
នៅពេលដែលអ្នកពាក់ឡេនដែលមានពណ៌ចំរុះច្រើន នោះភ្នែករបស់អ្នកងាយនឹងប្រែពណ៌ណាស់ ដោយសារតែឡេននោះនៅជាប់ភ្នែកអ្នកក្នុងរយៈពេលយូរ ជាហេតុដែលអាចធ្វើឱ្យពណ៌ទាំងនោះឆ្លងចូលទៅក្នុងកញ្ចក់ភ្នែកអ្នកយ៉ាងងាយ។
ភ្នែកចេញឈាម
នៅក្នុងឡេនមានសារធាតុគីមីជាច្រើន ដូចនេះនៅពេលដែលអ្នកមិនមានទម្លាប់ពាក់ ឬ មានអាការៈប្រតិកម្មភ្នែក ឬអាកាសធាតុប្រែប្រួល នោះភ្នែកអ្នកអាចនឹងរបួស ហើយចេញឈាមបាននៅពេលដែលអ្នកពាក់វាយូរក្នុងកែវភ្នែកអ្នក។
មើលមិនឃើញ
នៅពេលដែលអ្នកពាក់ឡេននេះយូរ នោះវានឹងប៉ះពាល់ដល់ភ្នែកអ្នកណាស់ ដោយធ្វើឱ្យភ្នែកអ្នកខ្វះអុកស៊ីសែន នោះភ្នែកអ្នកនឹងអាចកើតជំងឺផ្សេងៗបានយ៉ាងងាយ ជាហេតុដែលអាចធ្វើឱ្យអ្នកមើលមិនឃើញជារៀងរហូត។
ជំងឺកញ្ចក់ភ្នែក
នៅពេលដែលអ្នកពាក់យូរ វានឹងធ្វើឱ្យកញ្ចក់ភ្នែករបស់អ្នកមានបញ្ហា ដែលអាចធ្វើឱ្យវាមានជំងឺបាន ហើយថែមទាំងធ្វើឱ្យវាមិនអាចដំណើរការបានល្អទៀតផង ហើយសូម្បីតែទឹកភ្នែកក៏មិនអាចដំណើរការបានល្អដែរ វាអាចបង្អាក់មិនឱ្យមានទឹកភ្នែក៕
ប្រភព៖ haelth