ការ​ប្រកួត​រវាង​អា​ឡឺ​ម៉​ង់​ និង​ហូ​ឡង់​ត្រូវ​បាន​រំសាយ​ព្រោះបារម្ភ​រឿង​សុវត្ថិភាព​ ពី​ក្រុម​ភេរវកម្ម​

19-November-2015 | ដោយ មួយឡា

បញ្ហា​ដែល​ខកចិត្ត​មួយ​សម្រាប់​ការ​ប្រកួត​មិត្តភាព​រវាង​ក្រុម​ ជម្រើសជាតិ​អា​ឡឺ​ម៉​ង់​ និង​ហូ​ឡង់​គឺ​ត្រូវ​បាន​រំសាយ​ ដោយសារ​តែ​ក្រុម​ប៉ូ​លី​សបាន​បញ្ជាក់​ថា​ តំបន់​នេះ​កំពុង​តែ​ត្រូវ​រក្សា​សុវត្ថិភាព​គេច​ផុត​ពី​ក្រុម​ភេរវកម្ម​ ព្រោះ​មាន​ជនសង្ស័យ​ស្ពាយ​កាបូប​ និង​យក​ទៅ​បោះចោល​នៅ​ក្នុង​ពហុ​កីឡដ្ឋាន​។​​​

ប៉ូ​លី​សបាន​បញ្ជាក់​ប្រាប់​អ្នកគាំទ្រ​ថា​ “​សូម​ត្រលប់​ទៅ​ផ្ទះ​វិញ​កុំ​មានការ​តក់ស្លុត​អ្វី​ឱ្យ​សោះ​។​”​ អ្នកកាសែត​ត្រូវ​បាន​ហាមប្រាម​មិន​ឱ្យ​ចូល​ក្នុង​ពហុ​កីឡដ្ឋាន​ ចំនែក​បុគ្គលិក​មួយ​ចំនួន​ និង​កីឡាករ​ខ្លះ​ត្រូវ​បាន​ចាកចេញ​យ៉ាង​លឿន​ដោយ​មិន​បាន​យក​អាវ​ក្រៅ​ទាន់​ទៀត​ផង​។​ ការ​ធ្វើ​ដំណើរ​តាម​រថភ្លើង​ត្រូវ​បាន​ផ្អាក​ ដូចនេះ​អ្នកគាំទ្រ​ត្រូវធ្វើ​ដំណើរ​តាម​ថ្មើរជើង​វិញ​។​

 

A8

A9

A10

​ ប្រមុខ​រដ្ឋាភិបាល​របស់​អា​ឡឺ​ម៉​ង់​ លោក​ Angela​ Merkel​ ក៏​បាន​ចូលរួម​មើល​ការ​ប្រកួត​នេះ​ដែរ​។​ គួរ​បញ្ជាក់​ផង​ដែរ​ថា​ ការ​ប្រកួត​រវាង​អា​ឡឺ​ម៉​ង់​ជាមួយនឹង​អង់គ្លេស​នៅ​ថ្ងៃ​សុក្រ​នៅ​ប៉ា​រី​ស​ មានការ​វាយប្រហារ​ភេរវកម្ម​ដែល​បណ្តាល​ឱ្យ​មនុស្ស​ចំនួន​ 153​ នាក់​បាន​ស្លាប់​ និង​ជា​ច្រើន​នាក់​រង​របួស​៕

​ប្រ​ភ​ប​៖​ mirror , sportkh

 

ចំនួនអ្នកទស្សនា

    20509107

  • ថ្ងៃនេះ1621
  • ម្សិលមិញ15191
  • សប្តាហ៍នេះ44771
  • ខែនេះ66651
  • ឆ្នាំនេះ66651
  • សរុប20509107