ក្រុម Manchester United បានចូលខ្លួនប្រជែងជាមួយ AC Milan ក្នុងការប្រមាញ់យកតារាទួរគី Hakan Calhanoglu ។
កីឡាករ នាំលេងរបស់ Bayer Leverkusen ត្រូវបានចាត់ទុកថាជាកីឡាករល្អមួយនៅអឺរ៉ុបនិងត្រូវបានប្រៀបទៅ នឹង Mesut Ozil របស់ Arsenal ។
Milan បានបង្ហាញពីចំណាប់អារម្មណ៍លើកីឡាករវ័យ២១ឆ្នាំនេះដែលបានស៊ុត បញ្ចូលទី៨គ្រាប់ក្នុង៣៣ប្រកួតនៅ Bundesliga រដូវកាលមុន។
ប៉ុន្តែពេលនេះ យោងតាម TMW ក្លឹបយក្សអ៊ីតាលីនឹងត្រូវប្រជែងជាមួយបិសាចក្រហម Manchester United ។
លោក Louis van Gaal បានបញ្ជូនអ្នកអង្កេតកីឡាករទៅមើល Calhanoglu ដើម្បីតាមទិញយកនៅខែមករានេះ។
Leverkusen មានការស្ទាក់ស្ទើរក្នុងការលក់ខ្សែបំរើល្អរបស់ខ្លួន ប៉ុន្តែបានដឹងពីកំណើននៃការចាប់អារម្មណ៍លើកីឡាកររបស់ខ្លួន។
ប្រភព៖ talkSPORT , sportkh