ល្មម​ដល់ពេល​ដែល​អ្នក​ឈប់​ដាក់​ទូរស័ព្ទ​ក្នុង​ហោប៉ៅ​ទៀតហើយ​

20-November-2015 | ដោយ មួយឡា

​យើងទាំងអស់គ្នា​សុទ្ធតែ​ស្រឡាញ់ និង​ចូលចិត្ត​ទូរស័ព្ទ​ឆ្លាត​វៃ​របស់​យើង​រៀងៗ​ខ្លួន​។ ប៉ុន្តែ​តើ​អ្នកមាន​ដឹងថា​យើង​កំពុងតែ​ប្រឈមមុខ​ច្រើន​ប៉ុណ្ណា ពី​ការប្រើប្រាស់​ទូរស័ព្ទ​ប្រភេទ​នេះ​ទេ​?

​វេជ្ជបណ្ឌិត​ជនជាតិ​រ៉ូ​ហ្ស៊ី និង​អង្គការ​សុខាភិបាល​សម្ព័ន្ធជាតិ (League of Nation’s Health Organization) បានដាក់​បម្រាម​ថា ទូរស័ព្ទ​មាន​គ្រោះថ្នាក់​ដល់​សុខភាព​ជាង​យើង​គិត​ទៅទៀត​។ ភាគច្រើន​ពួកគេ​បារម្ភ​អំពី​ដែន​អេ​ឡិច​ត្រូ​ម៉ាញ៉េ​ទិច (Electromagnetic) និង​ឥទ្ធិពល​របស់​វា​ទៅលើ​រាងកាយ​របស់​យើង​។

វេជ្ជបណ្ឌិត Nikolai Kononov នាយករង​នៃ​អង្គការ​សុខាភិបាល​សម្ព័ន្ធជាតិ និយាយថា “​គោលដៅ​ដំបូង​គេ​នោះ​គឺ​ប្រព័ន្ធ​សរសៃប្រសាទ ប៉ុន្តែ​ប្រព័ន្ធ​បញ្ចេញ​ក្នុង និង​ប្រដាប់បន្តពូជ​ក៏​ជា​គោលដៅ​របស់​វា​ដែរ​។ យើង​មិនបាន​ហាម​ថា​មិន​ឱ្យប្រើ​ទូរស័ព្ទដៃ​ទេ ប៉ុន្តែ​គ្រាន់តែ​លើកទឹកចិត្ត​ដល់​ពួកគេ​មានការ​ប្រុងប្រយ័ត្ន​ដោយ​សម​ហេតុផល ព្រោះថា​៧០​ភាគរយ​នៃ​អ្នកប្រើប្រាស់​ទាំងអស់​គឺរ​ង​សម្ពាធ​កាំរស្មី អេ​ឡិច​ត្រូ​ម៉ាញ៉េ​ទិច​ពី​ទូរស័ព្ទដៃ​របស់​ពួកគេ​។

​មានការ​សិក្សា​ច្រើនណាស់​បានបង្ហាញ​ថា រាងកាយ​របស់​មនុស្ស​យើង​មានការ​ឆ្លើយតប​ទៅ​និង​កាំរស្មី​នេះ ហើយ​ទោះបីជា​វា​មិនទាន់មាន​ការសិក្សា​មួយ​ពេញលេញ​ក៏ដោយ ក៏​គ្មាន​នរណាម្នាក់​និយាយ​វែកញែក​ថា ការប្រើប្រាស់​ទូរស័ព្ទដៃ​ទាមទារ​ឱ្យមាន​ការប្រុងប្រយ័ត្ន​ដែរ​”​។​

​កាំរស្មី​អេ​ឡិច​ត្រូ​ម៉ាញ៉េ​ទិច​គឺជា​របស់​គ្រោះថ្នាក់​ដ៏​ពិសេស​ចំពោះ​ក្មេងៗ និង​ស្ត្រី​មាន​ផ្ទៃពោះ​។ ទោះបីជា​យ៉ាងណាក៏ដោយ វេជ្ជបណ្ឌិត​ខាងលើ​បាន​និយាយ​ដោយ​ខ្លី​ថា ការនិយាយ​សន្ទនា​តាម​ទូរស័ព្ទ​រយៈពេល​ខ្លី និង​កុំ​កាន់​ទូរស័ព្ទ​ច្រើន​គឺជា​វិធីសាស្ត្រ​ដ៏​ងាយស្រួល​បំផុត​ក្នុង ការកាត់បន្ថយ​កាំរស្មី​អេ​ឡិច​ត្រូ​ម៉ាញ៉េ​ទិច​នេះ​។

​ចូរ​កុំ​ទុក​ទូរស័ព្ទ​ក្នុង​ហោប៉ៅ​ទៀត​អី តែ​អ្នក​អាច​ទុក​ក្នុង​សំពាធ ឬ​កាបូ​លុយ និង ដាក់ឱ្យ​ឆ្ងាយ​បំផុត​ពី​សរីរាង្គ​ផ្សេងៗ​នៃ​រាងកាយ​៕

​ប្រភព​៖ health

ចំនួនអ្នកទស្សនា

    20510767

  • ថ្ងៃនេះ3281
  • ម្សិលមិញ15191
  • សប្តាហ៍នេះ46431
  • ខែនេះ68311
  • ឆ្នាំនេះ68311
  • សរុប20510767