ធ្វើការ​លើសពី​៨​ម៉ោង​ក្នុង​១​ថ្ងៃ បង្កើន​ហានិភ័យ​កើត​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​

21-November-2015 | ដោយ មួយឡា

​ជា​លើក​ទី​១​ហើយ​នៅក្នុង​ប្រវត្តិសាស្ត្រ ដែល​ពួក​អ្នកវិទ្យាសាស្ត្រ​បានកំណត់​ឃើញ​ចំនួន​ម៉ោង​ធ្វើការ ដែល​អាច​បង្ក​គ្រោះថ្នាក់​ខ្លាំង​ដល់​សុខភាព​។ គេ​បាន​ឯកភាពគ្នា​ជា​ផ្លូវការ​ហើយ​ថា ការធ្វើការ​លើសពី​៨​ម៉ោង​ក្នុង​១​ថ្ងៃ អាច​បង្កើន​ហានិភ័យ​កើត​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​(stroke) ដល់​ទៅ​៣៣%​។​

​ការសិក្សា​នេះ ដែល​ដឹកនាំ​ដោយ​លោក Mika Kivimaki ជា​សាស្ត្រ​ចា​រ្យ​ផ្នែក​អេ​ពី​ដេ​មី​សាស្ត្រ​នៅ​សាកលវិទ្យាល័យ University College London បាន​ប្រមូល​ទិន្នន័យ​ដែល​គេ​ទទួលបាន​ពី​ការសិក្សា​ទាំងអស់​ចំនួន​២៥ ដែលមាន​ការចូលរួម​ពី​មនុស្ស​ជាង​៦​លាន​នាក់ ហើយ​ដែល​បាន​ប្រព្រឹត្តទៅ​នៅ​អឺរ៉ុប សហរដ្ឋអាមេរិក និង​អូស្ត្រាលី អស់​ពេល​ជិត​៩​ឆ្នាំ​មួយៗ​។

​ការសិក្សា​នេះ​បានបង្ហាញ​ឱ្យដឹងថា ការធ្វើការ​ចំនួន​៥៥​ម៉ោង​ក្នុង​១​ស​ប្រា​ហ៍ៗ​អាច​បង្កើន​ហានិភ័យ​កើត​ជំងឺ ដាច់​សរសៃឈាម​ខួរក្បាល​(stroke) រហូតដល់​ទៅ​៣៣% ច្រើនជាង​ការធ្វើការ​ត្រឹមតែ​៣៥​ទៅ​៤០​ម៉ោង​ក្នុង​១​សប្តាហ៍​។ វា​ក៏​បង្កើន​ហានិភ័យ​កើត​ជំងឺ​សរសៃឈាម​បេះដូង (coronary heart disease) ១៣%​ច្រើនជាង ផងដែរ​។​

​លទ្ធផល​នៃ​ការសិក្សា​នេះ​នឹងត្រូវ​ចុះផ្សាយ​ឆាប់ៗ​នេះ​នៅក្នុង​ព្រឹត្តិប័ត្រ​វេជ្ជសាស្ត្រ​របស់​អង់គ្លេស ឈ្មោះថា The Lancet

​ប្រភព​៖ health

ចំនួនអ្នកទស្សនា

    20510317

  • ថ្ងៃនេះ2831
  • ម្សិលមិញ15191
  • សប្តាហ៍នេះ45981
  • ខែនេះ67861
  • ឆ្នាំនេះ67861
  • សរុប20510317