Joe Cole កីឡាករគោលដៅរបស់ Aston Villa កំពុងតែរៀបនឹងបន្តកុងត្រាខ្ចីជើងថ្មីជាមួយក្រុមលីកលំដាប់ទី១ League One ក្រុម Coventry City រហូតដល់ថ្ងៃទី៣ មករា។
អតីតកីឡាករវ័យ៣៤ឆ្នាំរបស់ Liverpool និង Chelsea បានចូលរួមជាមួយ Coventry កាលពីខែមុននិងចូលលេងបាន៣ប្រកួតអោយក្លឹបរកបាន១គ្រាប់ផងដែរ។
ហើយពេលនេះគ្រូបង្វឹក Tony Mowbray បានបង្ហើបថា Cole នឹងនៅជាមួយក្លឹបបន្តទៀតរហូតដល់ឆ្នាំថ្មីជាមួយនឹងការយល់ព្រម ជាមួយ Villa ។
លោក Mowbray បានប្រាប់វេបសាយក្លឹបថា៖ ការពន្យាត្រូវបានយល់ព្រមជាមួយ Aston Villa ហើយ។
គាត់មិនទាន់បំពេញឯកសារទេ ប៉ុន្តែគាត់ជិតធ្វើវាហើយ។ នៅពេលដែលវារួចរាល់ កុងត្រានឹងបន្តរហូតដល់ថ្ងៃទី៣ មករា។
Mowbray ក៏បានបន្តទៀតថា Cole បានប្រឹងប្រែងហ្វឹកហាត់យ៉ាងខ្លាំងដើម្បីអោយមានសភាពពេញលេញឡើងវិញ។
គាត់បាបន្ថែមថា៖ ខ្ញុំបានជួបជាមួយ Joe ពីការហ្វឹកហាត់រយៈពេល៣សប្តាហ៍។ សំរាប់ Joe វាល្អប្រសើរសំរាប់គាត់ក្នុងការប្រឹងប្រែងនិងអាចលេងបានពេញវិញ។ វាប្រៀបដូចជាការប្រកួតសំរាករដូវកាលមួយសំរាប់គាត់។
គាត់ប្រាកដជាត្រូវលេងជាមួយឈុតអាយុក្រោម២១ឆ្នាំនៅ Villa ដូចនេះយើងព្យាយាមដាក់គំរោងរួមគ្នាដើម្បីនាំគាត់មកវិញ មិនយូរមិនឆាប់ គាត់នឹងត្រលប់ទៅរកកំរិតល្អរបស់គាត់វិញ។
ប្រភព៖ talkSPORT , sportkh