មិននឹកស្មានថាសណ្តែកដីគឺជារបស់ ដែលតូច ប៉ុន្តែវាបែរជាអាចផ្តល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកទៅវិញ ដូចនេះអ្នកអាចបរិភោគវាបាន ប៉ុន្តែមិនត្រូវពិសារច្រើនហួសកំណត់នោះទេ ព្រោះវាអាចប៉ះពាល់ដល់សុខភាពអ្នកទៅវិញទេ។ តើវាផ្តល់អត្ថប្រយោជន៍អ្វីខ្លះដល់អ្នកទៅ?
បញ្ចុះកាឡូរី
នៅក្នុងសណ្តែកដីមានសារធាតុខ្លាញ់ម្យ៉ាងដែលអាចជួយបំបែក កាឡូរីទាំងនេះចេញពីក្នុងរាងកាយអ្នកមកក្រៅបាន ដូចនេះអ្នកនឹងមិនមានជំងឺទាក់ទងនឹងសរសៃឈាមកើតលើខ្លួនអ្នកឡើយ ដោយសារតែរាងកាយអ្នកគ្មានកាឡូរីច្រើន។
ពន្យារភាពចាស់របស់អ្នក
នៅក្នុងសណ្តែកដីមានសារធាតុម្យ៉ាងដែលក្រោយពេលដែលអ្នក បរិភោគរួច វាជួយពន្យារភាពចាស់ទាំងអស់នៃរាងកាយអ្នក ដោយអាចជួយបង្កើនការចងចាំរបស់អ្នកបាន ហើយមិនងាយមានជំងឺភ្លេចភ្លាំងឡើយ។
ជួយឆ្អឹងកុមារលូតលាស់បានល្អ
នៅក្នុងសណ្តែកដីមានជាតិកាលស្យូមច្រើនណាស់ ដូចនេះអ្នកអាចឱ្យកូនបរិភោគបាន នោះវានឹងជួយឱ្យឆ្អឹងកូនលូតលាស់បានល្អ ហើយចំពោះមនុស្សចាស់ វានឹងជួយការពារឆ្អឹងអ្នកឱ្យមានសុខភាពល្អ ហើយនៅក្នុងនោះមានប្រូតេអ៊ីនជាច្រើនដែលល្អចំពោះអ្នកម្តាយដែល គ្មានទឹកដោះសម្រាប់ឱ្យកូនបៅ វានឹងជួយអ្នកឱ្យមានទឹកដោះគ្រប់គ្រាន់។
ការពារកោសិកាមហារីក
នៅក្នុងប្រេងនៃសណ្តែកដីមានសារធាតុជាច្រើនដែលអាចការពារ មិនឱ្យកោសិកាមហារីករីកដុះដាល់ក្នុងរាងកាយអ្នកបាន ជាពិសេសវាអាចការពារអ្នកមិនឱ្យមានជំងឺដាច់សរសៃឈាមនៃខួរក្បាល ទៀតផង៕
ប្រភព៖ health