ខ្សែការពារក្រុមជំរើសជាតិវេលរបស់ក្រុម Swansea កីឡាករ Neil Taylor បានជាប់ជាកីឡាករប្រចាំឆ្នាំនៅក្នុងកម្មវិធី Asian Football Awards នៅកីឡដ្ឋាន Wembley ។
ខ្សែការពារក្រុមជំរើសជាតិវេលរបស់ក្រុម Swansea កីឡាករ Neil Taylor បានជាប់ជាកីឡាករប្រចាំឆ្នាំនៅក្នុងកម្មវិធី Asian Football Awards នៅកីឡដ្ឋាន Wembley ។
ពានរង្វាន់ នេះត្រូវបានធ្វើឡើងជាលើកទី៣ហើយ ក្នុងគោលបំនងផ្តោតលើកីឡាករចក្រភពអង់គ្លេស-អាស៊ីនៅក្នុងបាល់ទាត់ អង់គ្លេស។
កីឡាករដែលដើមកំណើតនៅវេលវ័យ២៦ឆ្នាំរូបនេះមានឪពុកជាជនជាតិអង់គ្លេសនិងម្តាយជាជនជាតិឥណ្ឌា។
ខ្សែការពារវ័យ១៧ឆ្នាំរបស់ Aston Villa កីឡាករ Easah Suliman ដែលមានដើមកំណើតនៅប៉ាគីស្ថាននិងកំពុងជាប្រធានក្រុមអង់គ្លេសឈុត អាយុក្រោម១៧ឆ្នាំបានឈ្នះពានកីឡាករវ័យក្មេង។
ខ្សែប្រយុទ្ធវ័យ២៤ឆ្នាំរបស់ Kidderminster Harriers កីឡាករ Gurjit Singh ដែលមានដើមកំណើតឥណ្ឌាបានឈ្នះរង្វាន់កីឡាករមិនមែនអាជីព។
តួលេខឆ្នាំ២០១១ ប្រជាជនឥណ្ឌា ប៉ាគីស្ថាន និងបង់ក្លាដេសមានចំនួន៥.៣%នៃចំនួនប្រជាជន ៥៦,០៧៥,៩១២នៅក្នុងប្រទេសអង់គ្លេសនិងវេល។
ប៉ុន្តែមានកីឡាករតែ៧រូបប៉ុណ្ណោះនៅក្នុងលីកលំដាប់កំពូលទាំង៤ជាមួយកុងត្រាអាជីព។
ក្នុងនោះ Taylor ជាកីឡាករដែលមានឈ្មោះបោះសំលេងជាងគេ ស្របពេលដែលខ្សែការពារ Danny Batth របស់ Wolves និង ខ្សែការពារស្លាបឆ្វេង Malvind Benningរបស់ Mansfield ក៏ជាកីឡាករក្នុងក្រុមដូចគ្នាដែរ។
ប្រភព៖ BBC Sports , sportkh