សព្វថ្ងៃនេះ ការគេងគឺមានសារៈសំខាន់ណាស់ ចាប់តាំងពីការគេងមិនគ្រប់គ្រាន់កំពុងតែក្លាយទៅជាបញ្ហាដ៏ធំមួយ សម្រាប់សង្គមដ៏ទំនើបនេះ។ ព្រោះថា នៅពេលដែលយើងគេងបានគ្រប់គ្រាន់ហើយ យើងនឹងអាចមានថាមពលឡើងវិញ ដូច្នេះយើងក៏នឹងមានផលិតផលការងារកាន់តែច្រើន សុខភាពកាន់តែល្អ និងអារម្មណ៍កាន់តែល្អដែរ។
ក្រុមអ្នកវិទ្យាសាស្ត្រសរសៃប្រសាទ បានរកឃើញថា ការគេងមិនបានគ្រប់គ្រាន់អាចនឹងធ្វើឱ្យមនុស្សឆេវឆាវ។ សំណាងដែរ រាងកាយរបស់យើងអាចជួសជុលវាបានមកវិញក្រោយពីគេងសងវិញ។ ចំណែកឯការសិក្សាផ្សេងៗទៀតបង្ហាញថា ការគេងមិនគ្រប់គ្រាន់អាចរំខានដល់ហ្សែនរបស់យើង ដែរ។ យ៉ាងណាមិញ ស្ថិតក្នុងករណីដែលគេងមិនគ្រប់គ្រាន់រយៈពេលយូរ អ្នកជំងឺអាចនឹងមានបញ្ហា រយៈពេលយូរដែរ ដូចជា៖
មានបញ្ហានៃការគិត
ការគេងមិនគ្រប់អាចនាំឱ្យមានការសម្រេចចិត្តខុស ហេតុផលមិនគ្រប់គ្រាន់ ការដោះស្រាយបញ្ហាមានភាពយឺតយ៉ាវ និងមានប្រតិកម្មអ្វីមួយកាន់តែយឺត។
ឡើងទម្ងន់
យើងទាំងអស់គ្នាសុទ្ធតែដឹងហើយថា ការគេងមិនគ្រប់មានទំនាក់ទំនងនឹងការធាត់។ តាមការសិក្សា រយៈពេល ៣ឆ្នាំលើមនុស្សប្រមាណជាង ២១០០០នាក់បានឱ្យដឹងថា អ្នកដែលគេងតិចជាង៥ម៉ោងក្នុងមួយយប់គឺងាយនឹងធាត់ណាស់ ហើយក៏ប្រឈមនឹងជំងឺធាត់ជ្រុលខ្លាំងផងដែរ។
មានជំងឺ
ការសិក្សាបញ្ជាក់ថា ការគេងមិនគ្រប់គ្រាន់ងាយនឹងធ្វើឱ្យពួកគេឈឺខ្លាំងណាស់។
គ្រោះថ្នាក់ដល់បេះដូង
ការគេងមិនគ្រប់គ្រាន់ប្រឈមកាន់តែខ្ពស់នឹងជំងឺបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល។
ឆាប់ភ្លេច
ការសិក្សាខ្លះបង្ហាញថា ខួរក្បាលនឹងចងចាំអ្វីៗទាំងអស់ក្នុងពេលកំពុងតែគេង ដែលជាហេតុនាំឱ្យពួកគេអាចនឹកឃើញឡើងវិញបានយ៉ាងងាយ។ នៅពេលគេគេងមិនគ្រប់គ្រាន់ ដូច្នេះរាល់ការនឹកឃើញឡើងវិញក៏កាន់តែពិបាកដែរ។
ឆាប់ចាស់
អ្នកដែលមានអាយុចាប់ពី៣០ ទៅ៥០ឆ្នាំ ដែលគេងមិនគ្រប់គ្រាន់ នឹងមានបញ្ហាស្បែកព្រោះតែស្បែកជ្រួញកាន់តែខ្លាំង មានកន្ទួលដោយសារស្បែកមានភាពចាស់ និងកាត់បន្ថយភាពយឺតរបស់ស្បែក ទៀត។
មិនសូវមានចំណង់ផ្លូវភេទ
បុរសដែលគេងតិចជាង៥ម៉ោងគឺមានចំនួនអ័រម៉ូនតេស្តូស្តេ រ៉ូនទាបជាងអ្នកដែលគេងធម្មតា។ នេះដោយសារតែរបបអាហារសម្រាប់ផ្លូវភេទថយចុះ ដូច្នេះអ័រម៉ូនភេទនឹងកាត់បន្ថយរហូតដល់១៥ភាគរយឯណោះ។
ប្រឈមនឹងជំងឺមហារីកកាន់តែខ្លាំង
ការគេងមិនគ្រប់គ្រាន់ក៏ជាហេតុនាំឱ្យប្រឈមនឹងជំងឺ មហារីកកាន់តែខ្លាំងដែរ។ ក្នុងពេលសិក្សា អ្នកដែលគេងពីចាប់ពី៧ម៉ោងឡើងទៅគឺប្រឈមនឹងការស្លាប់ដោយសារមហារីក កាន់តែទាប៕
ប្រភព៖ health