ក្រុមបិសាចក្រហម Manchester United កំពុងរក្សាការយកចិត្តទុកដាក់លើស្ថានការណ៍របស់ Mats Hummels នៅ Borussia Dortmund នេះបើយោងតាមប្រភពពីអាល្លឺម៉ង់។
កីឡាករអា ល្លឺម៉ង់នេះត្រូវបានទាក់ទងទៅលេងនៅ Old Trafford ជាច្រើនលើកច្រើនសារកាលពីរដូវក្តៅ ប៉ុន្តែបានសំរេចបេ្តជ្ញាអនាគតនៅ Dortmund ។
ទោះជាយ៉ាងណា តាមប្រភព Bild កីឡាករ Hummels កំពុងប្រឹងប្រែងលេងជាមួយគ្រូបង្វឹកថ្មីលោក Thomas Tuchel ហើយគាត់អាចនឹងពិចារណាលើសំណើផ្សេងៗនៅចុងរដូវកាល។
វាជាសញ្ញាល្អមួយសំរាប់ United ព្រោះលោក Louis van Gaal មានការពេញចិត្តលើកីឡាករវ័យ២៦ឆ្នាំនេះជាយូរមកហើយ និងមានបំណងនាំយកគាត់មកលេងចាប់ដៃគូជាមួយ Chris Smalling នៅក្នុងតំបន់ការពារកណ្តាល។
Hummels ជាប់កុងត្រាជាមួយ Dortmund រហូតដល់ឆ្នាំ២០១៧ ប៉ុន្តែគាត់ទំនងជាមិនតកុងត្រាថ្មីឡើយព្រោះក្រុមនៅ Bundesliga នេះចង់បានប្រាក់នៅរដូវក្តៅក្រោយនេះ។
ប្រភព៖ talkSPORT , sportkh