ផ្លែមង្ឃុតផ្ទុកទៅដោយជាតិម៉ាញ៉េស្យូមខ្ពស់ ដែលគេស្គាល់ថាអាចជួយផ្តល់មុខងារ យ៉ាងល្អចំពោះ សុខភាពបេះដូង ព្រមទាំងជួយឱ្យចង្វាក់បេះដូង និងសម្ពាធឈាមហ្នឹងនរទៀត។ រឿងនេះពិត ជាសំខាន់ណាស់សម្រាប់អ្នកមានបញ្ហាប្រព័ន្ធរបត់ឈាមរត់។
យើងទាំងអស់គ្នាសុទ្ធតែដឹងហើយថាអង់ទីអុកស៊ីដង់មានសារៈសំខាន់ ប៉ុណ្ណាចំពោះរាងកាយ។ ផ្លែមង្ឃុតមានសារធាតុ Xanthones ដែលមានសារៈសំខាន់ណាស់ចំពោះសុខភាពរាងកាយទាំងមូល។ សារធាតុទាំងនេះត្រូវបានគេស្គាល់ថាអាចបញ្ចេញចោលនូវរ៉ាឌីកាលសេរី ដែលមិនបានការពីក្នុងខ្លួន និងអាចទ្រទ្រង់ដល់មុខងារសំខាន់ៗទាំងអស់របស់រាងកាយផងដែរ។ វាក៏អាចជួយបង្កើនមុខងារប្រព័ន្ធភាពស៊ាំទៀតផង។
ផ្លែឈើប្រភេទនេះសម្បូរជាតិសរសៃណាស់ ដែលមានផលល្អក្នុងការជួយឱ្យចលនាពោះវៀន ដើរបានល្អ និងព្យាបាលបញ្ហាក្រពះមិនរំលាយអាហារ។ ផ្លែមង្ឃុតល្អបំផុតសម្រាប់អ្នកមាន បញ្ហាក្រពះពោះវៀន និងអ្នកចង់ឱ្យប្រព័ន្ធមួយនេះធ្វើការធម្មតាឡើងវិញ។
ផ្លែមង្ឃុតត្រូវបានប្រជាជននៅតំបន់អាស៊ីតប្រើប្រាស់ជាថ្នាំបូរាណ ក្នុងការព្យាបាលអាការៈមានរបួសនៅលើស្បែកតិចតួច និងបញ្ហាស្បែក ព្រោះវាអាចប្រើជាឱសថសម្លាប់មេរោគដើម្បីលាប លើរបួសបាន។ ការលាបដោយផ្ទាល់ទៅកន្លែងមានរបួសអាចជួយព្យាបាលកន្លែងនោះបានយ៉ាង ល្អ៕
ប្រភព៖ health