អ្នកធ្លាប់ដឹងមកហើយពីផលអាក្រក់នៃការចូលគេងយប់របស់មនុស្សចាស់ ថ្ងៃនេះយើងខ្ញុំនឹងប្រាប់អ្នកពីផលអាក្រក់ផ្សេងៗដែលអាចនឹង ប៉ះពាល់ដល់កូននៅពេលដែលអ្នកឱ្យគេចូលគេងយប់ជ្រៅ។ តើមានផលអាក្រក់អ្វីខ្លះទៅ?
មិនអាចលូតកម្ពស់
នៅពេលដែលអ្នកឱ្យកូនធ្វើកិច្ចការសាលាដល់យប់ជ្រៅ ដោយមិនឱ្យគេចូលគេង នោះវាប៉ះពាល់ដល់កូនខ្លាំងណាស់ ដោយសារតែរយៈពេលនៃការភ្ញាក់យូរជាងរយៈពេលនៃការគេង ជាហេតុដែលធ្វើឱ្យរាងកាយកូនមានសម្ពាធជាខ្លាំង នោះវានឹងធ្វើឱ្យប៉ះពាល់ដល់ខួរក្បាលកូន ជាហេតុដែលធ្វើឱ្យកូនកាន់តែទាប មិនខ្ពស់ឡើយ។
បំផ្លាញបេះដូងកូន
នៅពេលដែលកូនចូលគេងយប់ជ្រៅ វានឹងប៉ះពាល់ដល់បេះដូងរបស់កូន ដោយធ្វើឱ្យវាលោតញាប់ សូម្បីតែដកដង្ហើមក៏ញាប់ដែរ យូរទៅវានឹងធ្វើឱ្យកូនមានជំងឺបេះដូង ថែមទាំងអាចធ្វើឱ្យកូនមានអារម្មណ៍មួលម៉ៅ ឆេវឆាវ មិនងាយមានអារម្មណ៍ស្ងប់ និងធ្វើឱ្យគេឆាប់មានអារម្មណ៍ហត់។
ប្រដាប់ភេទកូនឆាប់ពេញវ័យ
នៅពេលដែលកូនតែងតែចូលគេងនៅយប់ជ្រៅ ហើយក្រោកពីព្រលឹម នោះប្រដាប់ភេទរបស់កូនឆាប់ពេញវ័យណាស់ ជាពិសេសសម្រាប់កូនស្រី នោះសុដន់នឹងឆាប់លូតលាស់ធំមុនអាយុ ដូចនេះអ្នកគួរតែឱ្យកូនឆាប់ចូលគេងពីព្រលប់ ទើបល្អចំពោះសុខភាពកូនអ្នករាល់គ្នា៕
ប្រភព៖ health