Jose Mourinho បកស្រាយពីមូលហេតុដែលគាត់ មិន​ចង់​ទិញ​ខ្សែ​ប្រ​យុទ្ធ​ថ្មី​សម្រាប់​ Chelsea​

28-November-2015 | ដោយ មួយឡា

ថ្មីៗនេះ គ្រូបង្វឹក Jose Mourinho បានអះអាងថា គាត់មិនចង់និយាយជាមួយនឹងថ្នាក់ដឹកនាំរបស់ក្លឹប Chelsea អំពីរឿងទិញខ្សែប្រយុទ្ធសម្រាប់ក្លឹប Chelsea នោះទេនៅខែមករាខាងមុខនោះ។ ម្ចាស់ក្លឹប Chelsea ចង់ឱ្យ​គ្រូបង្វឹក​រូបនេះទិញខ្សែប្រយុទ្ធបន្ថែមដើម្បីជួយក្លឹប Chelsea ស្តារស្ថានការណ៍ល្អឡើងវិញ។

ក្លឹប Chelsea បើសិនជាទិញខ្សែប្រយុទ្ធមែននោះ ប្រហែលជាសំឡឹងមើលឃើញកីឡាករ Antoine Griezmann របស់ក្លឹប Atletico Madrid, កីឡាករ Harry Kane និងកីឡាករ Jamie Vardy ដែលរកគ្រាប់បាល់បានច្រើនជាងគេនៅ Premier League នោះ។

លោក Mourinho បានជំទាស់ និងពន្យល់ថា ពេលនេះយើងស្ថិតនៅក្នុងខែវិច្ឆិកា ហើយ​អ្វី​ដែល​យើង​កំពុង​ផ្តោត​អារម្មណ៍​នាពេលនេះគឺធ្វើយ៉ាងណាឱ្យលេងបានល្អបំផុត។ យើងមិននិយាយរឿងទិញកីឡាករនោះទេ ការ​ចាយ​លុយក៏​យើងមិននិយាយ ព្រោះអ្វីដែលយើងអាចនិយាយគឺយើងត្រូវតែធ្វើនៅខណៈពេលនេះ។


៤


នៅពេលដែលអ្នកសារពត៌មានសាកសួរថាតើមានចាប់អារម្មណ៍រឿងទិញកីឡាករ Vardy និង Kane លោក Mourinho បានបញ្ជាក់ថា រឿងទាំងនេះគឺចាប់ផ្តើមតាំងពីខែកញ្ញាមកម្ល៉េះរហួតដល់ការទិញលក់កីឡាករបានបញ្ចប់ ពេល​នេះ​វា​លឺ​ទៀតហើយដែលចាប់ផ្តើមនៅថ្ងៃទី ១ មករារហូតដល់បញ្ចប់ទៀត។ ខ្ញុំដឹងច្បាស់ថា តើកីឡាករណាខ្លះដែលអាចទៅរួច និងកីឡាករណាខ្លះដែលមិនអាចទៅរួចបាន។

ខ្ញុំនឹងមិនស្នើរសុំទិញកីឡាករបន្ថែមពីម្ចាស់ក្លឹបនោះទេ ខ្ញុំនឹង​ព្យាយាម​ដឹកនាំ​កីឡាករ​ដែល​យើង​មាន ​លេង​ឱ្យ​បាន​ល្អ​ឡើងវិញ។ ខ្ញុំមិនចង់និយាយរឿងទីផ្សារនោះទេ ព្រោះពេលនេះខ្ញុំផ្តោតសំខាន់តែកីឡាករដែលកំពុងតែលេងនៅក្លឹប Chelsea តែប៉ុណ្ណោះ៕

ប្រភព៖ goal , sportkh

 

ចំនួនអ្នកទស្សនា

    20504197

  • ថ្ងៃនេះ11911
  • ម្សិលមិញ12561
  • សប្តាហ៍នេះ39861
  • ខែនេះ61741
  • ឆ្នាំនេះ61741
  • សរុប20504197