ជំងឺទឹកនោមផ្អែមក្នុងពេលមានផ្ទៃពោះជាទូទៅកើតឡើងក្នុងខែទី៧ ប៉ុន្តែករណីមួយចំនួនតូច វាក៏រកឃើញក្នុងត្រីមាសដំបូងដែរ។
ការមានកម្រិតជាតិស្ករក្នុងឈាមឡើងខ្ពស់ក្នុងពេលមានផ្ទៃពោះអាច បណ្តាលឱ្យមានការប្រែប្រួលសរីរាង្គក្នុងខ្លួនមួយចំនួន ដែលអាចប៉ះពាល់ដល់ទារក និងធ្វើឱ្យគេងាយនឹងមានជំងឺទឹកនោមផ្អែមនៅថ្ងៃក្រោយបាន។
បើសិនជាអ្នកត្រូវបានគេរកឃើញថាមានជំងឺទឹកនោមផ្អែមក្នុងពេលមានផ្ទៃពោះ ហើយនោះ កូនអ្នកនឹងមិនកើតមានជំងឺនេះតាមខ្លួន ឬមានកម្រិតជាតិស្ករក្នុងឈាមឡើងខ្ពស់នៅពេលធំឡើងឡើយ ប៉ុន្តែគេនឹងមានឱកាសកាន់តែខ្ពស់ក្នុងការកើតជំងឺនេះ។ ទោះបីជាយ៉ាងណាក៏ដោយ ឱកាសកើតជំងឺទឹកនោមផ្អែមវាអាស្រ័យទៅតាមទម្លាប់របបអាហារ និងរបៀបរស់នៅដែលគេអនុវត្តដែរ។
ការកើតជំងឺទឹកនោមផ្អែមដំណាក់កាលដំបូងលើក្មេងដែលកើតពីម្តាយ កើតជំងឺទឹកនោមផ្អែមក្នុងពេលមានផ្ទៃពោះអាចបង្ការបាន លុះត្រាតែក្មេងនោះរស់នៅមានសុខភាពល្អ របៀបរស់នៅបែបសកម្ម និងចៀសវាអាហារមិនផ្តល់សុខភាព៕
ប្រភព៖ health