ក្រុមចំនួន៥អាចឈ្នះពាន Premier League រដូវកាលនេះ ប៉ុន្តែ Chelsea មិនស្ថិតក្នុងចំណោមនោះទេ នេះបើយោងតាមសំដីរបស់អតីតខ្សែប្រយុទ្ធ Arsenal លោក Thierry Henry ។ Henry ដែលក៏បានដក Leicester ចេញផងដែរ មានអារម្មណ៍ក្លឹបចាស់របស់គាត់បានខ្ទាតចេញបន្តិចពីការប្រជែង ពានជាលើកដំបូងចាប់តាំងពីឆ្នាំ២០០៤ ព្រោះទំរង់លេងរាងធ្លាក់ចុះបន្តិច។
គាត់បានប្រាប់ប្រភព The Sun ថា៖ សំរាប់ខ្ញុំ ក្រុមដែលប្រជែងគ្នាមាន Manchester United, Manchester City, Arsenal, Tottenham ហើយប្រហែលជា Liverpool ដែរ។
Chelsea គួរតែមិននៅក្នុងការសន្ទនាទេ។ ប្រសិនបើពួកគេត្រលប់មកលំដាប់កំពូលទាំង៤វិញបាន វានឹងបញ្ជាក់ថាគ្មានអ្វីក្រៅពីអ្វីដែលក្រុមធំអាចធ្វើបានឡើយ។
ប្រសិនបើ Chelsea លេងដូចកាលពួកគេលេងកាលពីរដូវកាលមុន ពួកគេនឹងមាន១០ពិន្ទុនាំមុខហើយពេលនេះ មានពាននៅក្នុងដៃម្ខាងទៅហើយ។ ប៉ុន្តែគ្រប់ពេលក្រុមមួយមានឱកាសដើម្បីឡើងលើកំពូល ពួកគេបានខ្ជះខ្ជាយវា។
Arsenal ឈរនៅកំពូលតារាងក្រោយ១០ប្រកួត ប៉ុន្តែបានធ្លាក់ទៅដល់លេខ៤វិញ Henry បានទទូចអោយ Arsene Wenger ក្តោបក្តាប់ឱកាសអោយបានល្អ។
គាត់បានបន្តថា៖ បើពួកគេនឹងឈ្នះ Premier League ជាលើកដំបូងចាប់តាំងពី២០០៤ Arsenal មិនត្រូវអោយនរណាម្នាក់របូតចេញពីដៃឡើយ។ ពួកគេបានចាញ់ Spurs និង West Brom ពួកគេគួរតែមាន៣ពិន្ទុនាំមុខគេ។
ពួកគេក៏បានផ្តល់ឱកាសអោយ Tottenham ត្រលប់មកប្រយុទ្ធជាថ្មី និងផ្តល់ទំនុកចិត្តអោយ Liverpool ជឿថាពួកគេនៅតែមានឱកាស។
ប្រភព៖ goal.com , sportkh