ថ្មីៗ លោក Rafa Benitez បានបញ្ជាក់ថា លោកមិនខ្វល់ខ្វាយចំពោះក្លឹប Real Madrid ឬអគ្គនាយកក្លឹបលោក Florentino Perez ដែលសម្រេចចិត្តលក់កីឡាករ Cristiano Ronaldo នោះទេ។ គ្រូបង្វឹករូបនេះជឿជាក់ថា ក្លឹប Manchester United បានត្រៀមកន្លែងយ៉ាងល្អស្វាគមន៍ការវិលត្រលប់របស់កីឡាករ Ronaldo ទៅកាន់ទឹកដី Old Trafford ហើយក្លឹប Man Utd ក៏នឹងទិញកីឡាករមួយចំនួនទៀតផងដែរ។
លោក Benitez ដឹងថាបញ្ហាហិរញ្ញវត្ថុជារូបភាពមួយដែលអាចធ្វើឱ្យលោក Perez ត្រូវការយ៉ាងខ្លាំងរហូតដល់ថ្នាក់ហ៊ានប្រកាសលក់ខ្សែប្រយុទ្ធកំពូល របស់ក្លឹប Real Madrid នោះ។ ពាក្យចចាមអារ៉ាមបានឱ្យដឹងថា គ្រូបង្វឹក Benitez និងកីឡាករ Ronaldo ហាក់ដូចជាមិនត្រូវគ្នានោះទេ នេះក៏ជាហេតុផងដែលអាចធ្វើឱ្យ Ronaldo សម្រេចចិត្តនឹងចាកចេញពី Real Madrid ក៏ថាបានដែរ។
កីឡាករ Ronaldo ត្រូវបានក្លឹប PSG ដាក់សំណើក្នុងតម្លៃខ្លួនថ្លៃកប់ពពក ប៉ុន្តែប្រសិនបើក្លឹប Man Utd ពិតជាចង់បានកីឡាករ Ronaldo ត្រលប់ទៅវិញនោះ យ៉ាងហោចណាស់ក៏ត្រូវមានលុយ 80 លានផោនដែរដូចដែលក្លឹប Real Madrid ទិញ Ronaldo កាលពី 6 ឆ្នាំមុននេះ។ អ្វីដែលក្លឹប Real Madrid អាចធ្វើអ្វីក៏បាននោះគឺដោយសារតែ Ronaldo នៅជាប់កុងត្រាជាមួយនឹងក្លឹបមួយនេះ។
គួរបញ្ជាក់ផងដែរ គោលដៅរបស់ក្លឹប Man Utd គឺទិញកីឡាករ Ronaldo និងកីឡាករ Gareth Bale ដែលបច្ចុប្បន្នលេងយ៉ាងស៊ីសង្វាក់គ្នាជាមួយនឹងកីឡាករ Ronaldo ។ ប៉ុន្តែក្លឹប Real Madrid ប្រហែលជាមិនព្រមលក់កីឡាករ Gareth Bale នោះទេព្រោះកីឡាកររូបនេះជាកីឡាករដែលមានឥទ្ធិពលខ្លាំងបំផុត សម្រាប់ Real Madrid នៅក្នុងរដូវកាលនេះ៕
ប្រភព៖ mirror , sportkh