ខ្ទឹមបារាំង ជួយ​ព​ន្លឿ​ន​ដល់​ការលូតលាស់​សក់​ឲ្យ​ឆាប់​ដុះ​

30-November-2015 | ដោយ មួយឡា

​មនុស្ស​យើង​គ្រប់គ្នា​នឹងត្រូវ​ជ្រុះ​សក់​ជា​រៀងរាល់ថ្ងៃ រហូតដល់​ពីរ​បី​ពាន់​សរសៃ​ក្នុង​មួយថ្ងៃ​។ ប៉ុន្តែ​ការ​ជ្រុះ​សក់​ច្រើនពេក​អាចជា​សញ្ញា​របស់​ជំងឺ Alopecia ឬ​ជំងឺ​សក់​ក្បាល​ផងដែរ​។

​ជំងឺ​សក់​ដូចជា Alopecia ត្រូវការ​ការព្យាបាល ឬ​ថ្នាំ​ព្យាបាល​ពិសេស​។ បើសិនជា​អ្នក​ជ្រុះ​សក់​ច្រើនពេក ប៉ុន្តែ​មិនមាន​ការ​ជ្រុះ​សក់​ធ្ងន់ធ្ងរ​ទេនោះ វា​អាចជា​សំណួរ​មួយ​ដែល​ត្រូវការ​ថែរក្សា​សក់​ហើយ​។ បើសិនជា​បញ្ហា​របស់​អ្នក​ពិតជា​មិនអាក្រក់​តាម​អ្នក​គិត​មែន​នោះ ការព្យាបាល​តិចតួច​អាច​ដោះស្រាយបាន  ហើយ​។

​ខ្ទឹមបារាំង​គឺជា​ការព្យាបាល​ដោយ​ខ្លួនឯង​ដ៏​អស្ចារ្យ​មួយ​សម្រាប់​បង្ការ សក់​ជ្រុះ ព្រោះ​វា​អាចជួយ​ជំរុញ និង​ព​ន្លឿ​ន​ដល់​ការលូតលាស់​សក់​បាន​។ នេះ​ដោយសារតែ​ខ្ទឹម​មាន​ជាតិ​ស្ពាន់ធ័រ​ច្រើន​។ ទឹក​របស់​វា​អាចជួយ​ជំរុញ​ដល់​ចរន្តឈាម​រត់ និង​ពង្រឹង​ដល់​ភាពរឹងមាំ​របស់​សក់​ថែម​ទៀតផង​។ វា​នឹង​ទៅ​បញ្ឈប់​រាល់​បាក់តេរី និង​ការ​រលាក​ទាំងអស់​ចេញពី​ស្បែកក្បាល​។ ទឹក​ខ្ទឹមបារាំង​ក៏​អាច​ការពារជាតិ​ប្រូតេអ៊ីន​ក្នុង​សក់ និង​ធ្វើឱ្យ​វា​កាន់តែ​រឹងមាំ​ជាង​មុន ព្រមទាំង​បង្ការ​សក់​ខូច​ទៀត​។
 
​របៀប​នៃ​ការប្រើប្រាស់
​ទឹក​ខ្ទឹមបារាំង​ឆៅ​៖ ចូរ​កិន​ខ្ទឹមបារាំង​ពីរ​បី​ផ្លែ​ដើម្បី​យក​ទឹក​របស់​វា​ទៅ​ម៉ាស្សា​នៅលើ ស្បែកក្បាល​។ រួច​ទុក​វា​ចោល ៣០​នាទី​ឡើងទៅ​។ ចូរ​លាង​សម្អាត​វា​ជាមួយនឹង​សាប៊ូកក់សក់ និង​លាបប្រេង​អប់​សក់​ដើម្បី​បន្ថយ​ក្លិន​របស់​ខ្ទឹមបារាំង​។ ចូរ​ធ្វើបែបនេះ​បី ដង​ក្នុង​មួយ​សប្តាហ៍ ឬ​ច្រើនជាង​នេះ​ក៏បាន​ដែរ​។

​ខ្ទឹមបារាំង និង​ទឹកឃ្មុំ​៖ ចូរ​លាយ​ទឹកឃ្មុំ​ជាមួយនឹង​ទឹក​ខ្ទឹមបារាំង​។ ចូរ​យក​ល្បាយ​នេះ​ទៅ​ម៉ាស្សា​ស្បែកក្បាល​។ ទឹកឃ្មុំ​នឹង​ជួយ​បង្កើន​ការលូតលាស់​របស់​សក់ និង​បង្ការ​ការ​ខូច​ឬ​ស​សក់​។ ចូរ​ធ្វើបែបនេះ​ជា​រៀងរាល់ថ្ងៃ​៕

​ប្រភព​៖ health

ចំនួនអ្នកទស្សនា

    20508437

  • ថ្ងៃនេះ951
  • ម្សិលមិញ15191
  • សប្តាហ៍នេះ44101
  • ខែនេះ65981
  • ឆ្នាំនេះ65981
  • សរុប20508437