ក្រុមដែលកំពុងប្រឹងប្រែងនៅ Championship ក្លឹប Bolton បានបង្ហើបថាកីឡាកររបស់ពួកគេមិនទាន់ទទួលបានប្រាក់ខែនៅ ខែវិច្ឆិកាទេ។
ក្រុមដែលកំពុងប្រឹងប្រែងនៅ Championship ក្លឹប Bolton បានបង្ហើបថាកីឡាកររបស់ពួកគេមិនទាន់ទទួលបានប្រាក់ខែនៅ ខែវិច្ឆិកាទេ។
ក្រុម Wanderers ដែលជាប់បំណុល១៧២.៩លានផោនកំពុងតែតែងតាំងលោក Trevor Birch ជាទីប្រឹក្សាថ្នាក់ដឹកនាំដើម្បីដឹកនាំបន្តពីលោកម្ចាស់ក្លឹប Eddie Davies ។
សេចក្តីថ្លែងការណ៍នៅក្នុងវេបសាយក្លឹបបាននិយាយថាមិនទាន់មានការ បើកប្រាក់ខែនៅឡើយទេព្រោះត្រូវការស្វែងរកអ្នកទិញក្លឹបថ្មី។
លោក Birch ដែលមានវ័យ៥១ឆ្នាំបាននិយាយថា៖នេះជាគឺបញ្ហាហិរិញ្ញវត្ថុរយៈពេលខ្លី។
ការប្រឹងប្រែងនៅពីក្រោយឆាក និងសង្ឃឹមថាដំណោះស្រាយនឹងកើតមានឆាប់ៗនេះ ហើយខ្ញុំនឹងជួបកីឡាករនៅថ្ងៃអង្គារនេះ ដើម្បីផ្តល់ពត៌មានចុងក្រោយ ដល់ពួកគេ។
លោក Isle ដែលបុរសជំនួញក្រុមហ៊ុន Davies មានឆន្ទះក្នុងការដោះស្រាយបំណុលសំរាប់ក្រុមហ៊ុនរបស់គាត់ Burden Leisure PLC ជាមួយនឹងក្តីសង្ឃឹមដោះស្រាយបំណុល។
ពេលនេះ Bolton មានតែ៤ពិន្ទុប៉ុណ្ណោះនៅពីលើតំបន់គ្រោះថ្នាក់តារាង Championship ដោយឈ្នះតែ១ប្រកួតប៉ុណ្ណោះក្នុង១៧ប្រកួតនៅក្នុងលីករដូវកាលនេះ ។
ប្រភព៖ BBC Sports , sportkh