ប្រភេទអាហារ​៧យ៉ាង ជួយ​លាង​សម្អាត​តម្រងនោម​របស់​អ្នក​បាន​

01-December-2015 | ដោយ មួយឡា

​តម្រងនោម​មាន​តួនាទី ជាច្រើន​នៅក្នុង​រាងកាយ ក្នុងនោះ​តួនាទី​សំខាន់​មួយ​គឺ​ការ​ច្រោះ​ជាតិពុល ជាពិសេស​គឺ​កាកសំណល់​មាន​ជាតិ​អា​ហ្សូ​ត​។ ដោយហេតុ​នោះ គេ​ត្រូវ​ធ្វើយ៉ាងណា​ថែរក្សា​តម្រងនោម​ឱ្យនៅ​មាន​សុខ​ភាពល្អ ដើម្បី​សុខភាព​របស់​រាងកាយ​ទាំងមូល​។​

​វិធី​សាមញ្ញ​មួយ​នៅក្នុង​ការថែរក្សា​តម្រងនោម​ឱ្យនៅ​មានដំណើរ​ការល្អ គឺ​ដោយ​ការ​ញ៉ាំ​ចំណីអាហារ​ដែលមាន​សុខភាព ជៀសវាង​អាហារ​កែឆ្នៃ អាហារ​ផ្អែម​ពេក​ឬ​មាន​ខ្លាញ់​ច្រើនពេក​។ អាហារ​ដែល​ល្អ​ចំពោះ​សុខភាព​មួយចំនួន ដូចជា​សាច់​ក្រហម​ដែល​សម្បូរ​ទៅដោយ​ប្រូតេអ៊ីន ក៏​អាចធ្វើឱ្យ​មានការ​ប៉ះពាល់​ដល់​តម្រងនោម បានដែរ​។​

​អាហារ​៧​មុខ​ខាងក្រោម​នេះ​អាចជួយ​ដល់​សុខភាព​របស់​តម្រងនោម​បាន​។​
 
១- ប្រេង​អូ​លីវ​
​ប្រេង​អូ​លីវ​ល្អ​ខ្លាំងណាស់​នៅក្នុង​ការជួយ​សម្អាត​តម្រងនោម​។ វា​មាន​អង់​ទី​អុកស៊ីដ​ង់​និង​ជាតិ​រ៉ែ ហើយក៏​ជា​គ្រឿងផ្សំ​នៃ​មុខ​ប្ហូ​ប​ជាច្រើន​ផងដែរ​។​

២- ទឹក
​ទឹក​ក៏​ជា​អាហារ​មួយ​ល្អ​សម្រាប់​សុខភាព​តម្រងនោម​ដែរ​។ ទឹក​ធ្វើឱ្យ​រាងកាយ​សើម ហើយ​វា​ពង្រា​វ​ទឹកនោម​ឱ្យ​ងាយស្រួល​នៅក្នុង​ការ​ច្រោះ​យកជាតិ​ពុល​ចេញ​។​

៣- ឪឡឹក​
​ឪឡឹក​គឺជា​មិត្ត​ល្អ​របស់​តម្រងនោម ព្រោះ​វា​មាន​ជាតិ​ទឹក​ច្រើន ហើយ​ក៏មាន​វីតាមីន​និង​ជាតិ​រ៉ែ​ថែម    ទៀត​។ សូម​ឧស្សាហ៍​ញ៉ាំ​ឪឡឹក វា​ជួយ​បំបាត់​ការ​ស្រេកទឹក ហើយ​ល្អ​ណាស់​ចំពោះ​សុខភាព​។​

៤- ទឹកក្រូច​ឆ្មារ​
​ទឹកក្រូច​ឆ្មារ​អាចរំលាយ​គ្រាប់​គ្រួស​តិចតួច​នៅក្នុង​តម្រងនោម បាន​។ អ្នក​អាច​ផឹកទឹក​ក្រូចឆ្មារ​លាយ​ជាមួយនឹង​ទឹក ឬ​ដា​ក់វា​ទៅក្នុង​ចំណីអាហារ​ក៏បាន​។​

៥- ផ្លែឈើ​ពណ៌​ក្រហម​
​ផ្លែឈើ​អស់នេះ​សម្បូរ​ទៅដោយ​អង់​ទី​អុកស៊ីដ​ង់ ហើយ​ជួយ​សម្អាត​តម្រងនោម​បាន​យ៉ាង​ល្អ​និង​ឆាប់   រហ័ស​។ ពណ៌​កាន់តែ​ចាស់​កាន់តែ​ល្អ​។​

៦- ផ្លែ​ប៉ោម​
​ពាក្យ​សុភាសិត​បារាំង​មួយ​ឃ្លា​និយាយថា​"​ញ៉ាំ​ប៉ោម​មួយ​ផ្លែ ក្នុង​១​ថ្ងៃ មិនចាំបាច់​មាន​គ្រូពេទ្យ​ទៀត​ទេ​"​។ ប៉ោម​មាន​ជាតិ​សរសៃ​ច្រើន ដែល​អាចជួយ​បញ្ចេញ​កាកសំណល់​និង​ជាតិពុល​អស់ពី​រាងកាយ​។​

៧- គ្រាប់​ល្ពៅ​
​គ្រាប់​ល្ពៅ​សម្បូរ​ទៅដោយ​អង់​ទី​អុកស៊ីដ​ង់ ហើយក៏​សម្បូរ​ទៅដោយ​ប្រូតេអ៊ីន​និង​សារជាតិ​ចិញ្ចឹម​ផ្សេងទៀត ផងដែរ​។ សូម​ឧស្សាហ៍​ញ៉ាំ​គ្រាប់​ល្ពៅ ដើម្បីឱ្យ​តម្រងនោម​ស្អាត​ល្អ​។​

​ដោយ​បន្ថែម​ចំណី​ទាំង​៧​មុខ​នេះ​ទៅក្នុង​របបហូបចុករ​បស់​អ្នក វា​នឹង​ធ្វើឱ្យ​តម្រងនោម​ធ្វើការ​បានល្អ ហើយ​អ្នក​នឹងមាន​សុខភាព​ល្អជា​រៀងរហូត​៕

​ប្រភព​៖ health

ចំនួនអ្នកទស្សនា

    20505157

  • ថ្ងៃនេះ12871
  • ម្សិលមិញ12561
  • សប្តាហ៍នេះ40821
  • ខែនេះ62701
  • ឆ្នាំនេះ62701
  • សរុប20505157