ពងគ្រួចគឺជាអាហារដែលមនុស្ស ភាគច្រើននិយមបរិភោគណាស់ ហើយវាថែមទាំងអាចធ្វើឱ្យស្ត្រីមករដូវទៀងទាត់ មានស្បែកស្អាត ជាងនេះទៅទៀតវានឹងជួយព្យាបាលជំងឺសួត ជំងឺថ្លើម ជំងឺក្រពះ ជំងឺទឹកនោមផ្អែម ជំងឺបេះដូង ជំងឺលើសឈាម ជំងឺលូតលាស់មិនគ្រប់ ថែមទាំងមានជំងឺជាច្រើនទៀតដែលវាអាចជួយបាន។ តើមានអ្វីខ្លះ?
ការពារខួរក្បាល
នៅក្នុងពងគ្រួចមានសារធាតុពីរយ៉ាងដែលអាចប៉ូវខួរក្បាល អ្នកបាន វានឹងធ្វើឱ្យខួរក្បាលអ្នកមានសុខភាពល្អ ទោះបីជាអ្នកប្រើច្រើនក៏ដោយក៏វាមិនចុះខ្សោយដែរ អ្នកនៅតែអាចចងចាំបានល្អ ដូចនេះសម្រាប់សិស្ស និងនិសិត្សទាំងអស់អាចបរិភោគវាបាន។
ការពារចង្ខុវិញ្ញាណ
សម្រាប់បុគ្គលិកក្រុមហ៊ុនដែលអង្គុយនៅតែមុខកុំព្យូទ័រពេញ មួយថ្ងៃអាចបរិភោគវាបាន នោះវានឹងជួយការពារភ្នែកអ្នកឱ្យមានសុខភាពល្អ មិនងាយមានជំងឺម្ញូបភ្នែកឡើយ។
បង្កើនការចងចាំ
នៅក្នុងពងគ្រួចមានវីតាមីនDជាច្រើនដែលនៅក្នុងស៊ុតដទៃ ទៀតមិនមានខ្ពស់ ដូចនេះក្រោយពេលដែលអ្នកបរិភោគរួច វានឹងធ្វើឱ្យខួរក្បាលអ្នកដំណើរការល្អ ជាហេតុដែលអាចធ្វើឱ្យអ្នកមានការចងចាំល្អ មិនងាយភ្លេចឡើយ។
មានកាឡូរីទាប
បើអ្នកចង់បរិភោគស៊ុតផ្នែកក្រហមដែលមិនមានកាឡូរីខ្ពស់ អ្នកអាចបរិភោគពងគ្រួចបាន ព្រោះនៅក្នុងនោះមានកាឡូរីត្រឹមតែ៥១៥មីលីក្រាមប៉ុណ្ណោះ ប៉ុន្តែនៅក្នុងពងមាន់វិញមាន៥៨៥មីលីក្រាម ដូចនេះចំពោះអ្នកដែលមិនហ៊ានបរិភោគស៊ុតផ្នែកក្រហម ព្រោះខ្លាចឡើងកាឡូរី អ្នកអាចបរិភោគពងគ្រួចនេះបាន៕
ប្រភព៖ health