ក្រុមហ៊ុន របស់ក្លឹបបាល់ទាត់ Manchester City បានបញ្ជាក់ពីតំលៃក្លឹបថាមានតំលៃ៣ពាន់លានដូល្លា(២ពាន់លាន ផោន) ក្រោយពីកាលលក់ភាគហ៊ុ១៣%ដែលមានតំលៃ២៦៥លានផោនអោយទៅក្រុមហ៊ុន វិនិយោគចិន។
ក្រុមបាល់ទាត់ City (CFG) បានលក់ភាគហ៊ុនទៅអោយក្រុមហ៊ុនចិន CMC (China Media Capital) និងក្រុមហ៊ុនវិនិយោគ Citic Capital ។
វាបានកើតឡើងក្រោយការចចារ៦ខែដើម្បីពង្រីកការចាប់អារម្មណ៍ក្រុមហ៊ុន CFG នៅក្នុងវិស័យបាល់ទាត់នៅចិន។
ភាគហ៊ុនថ្មីនឹងបោះជំហានចូលទៅក្នុង CFG ដែលកំពុងក្តោបក្តាប់ដោយក្រុមហ៊ុនអារ៉ាប់ Abu Dhabi United Group (ADUG) ។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន CFG គឺជាក្រុមហ៊ុនវិនិយោគនិងអភិវឌ្ឍមួយដែលគ្រប់គ្រងដោយលោក Sheikh Mansour ដែលជាគ្រួសារស្តេចនៅឌូបៃ ក្នុងនោះក៏បញ្ចូលក្លឹបមួយចំនួនផងដែរដូចជា New York City FC, Melbourne City FC និង Yokohama Marinos ។
ប្រភព៖ BBC Sport , sportkh