ការរលាកក្រពះមានន័យថា ជាការរលាក ឬដាច់ដោចភ្នាស់កម្រាលរបស់ក្រពះ។ ការរលាកក្រពះចែកចេញជាពីរប្រភេទគឺប្រភេទស្រួចស្រាវ និងរ៉ាំរ៉ៃ។ ការរលាកក្រពះជាធម្មតាបង្កឡើងដោយបាក់តែរីតែមួយដែលបង្កឱ្យកើតជា ដំបៅក្រពះពោះវៀន។ ការញ៉ាំគ្រឿងស្រវឹងច្រើនពេក ការមានរបួស និងការប្រើថ្នាំបំបាត់ការឈឺចាប់សុទ្ធតែអាចនាំឱ្យកើតបញ្ហានេះ ទាំងអស់។ ចំពោះរោគសញ្ញារបស់វាវិញអាស្រ័យទៅតាមមនុស្សម្នាក់ៗដែរ ហើយអ្នកខ្លះក៏គ្មានរោគសញ្ញាអ្វីទាំងអស់។
សញ្ញាដែលទាក់ទងនឹងការរលាកក្រពះនោះមានដូចជា មានអារម្មណ៍ថាក្រហាយៗក្នុងក្រពះនៅពេលយប់ ឬចន្លោះពេលញ៉ាំអាហារ ក្រហាយដើមទ្រូង មិនឃ្លានអាហារ ហើមពោះ មានអារម្មណ៍ណែនៗក្នុងផ្នែកខាងលើនៃពោះ និងលាមកទៅជាខ្មៅ។
ផ្លែស្ត្របឺរីក៏មានប្រយោជន៍ខ្លាំងណាស់ដែរក្នុងការព្យាបាលអាការៈរលា កក្រពះ ព្រោះតែវាផ្ទុកទៅដោយសារធាតុ Phonelic Compounds និងអង់ទីអុកស៊ីដង់ជាច្រើន ព្រមទាំងអាចបង្ការការរលាកភ្នាសរបស់ក្រពះបាន។ កាលពីឆ្នាំ ២០១១ អ្នកស្រាវជ្រាវជនជាតិអ៊ឺរ៉ុបរកឃើញថា ការញ៉ាំផ្លែស្ត្របឺរីទៀងទាត់អាចជួយកាត់បន្ថយឥទ្ធិពលជាតិអាលកុល របស់គ្រឿងស្រវឹងទៅលើភ្នាសការពារក្នុងក្រពះបាន។
អ្នកក៏អាចសាកល្បងជាមួយនឹងស្លទឹកផ្លែស្ត្របឺរីស្ងួតបានដែរ ដោយដាក់វាចូលទៅក្នុងទឹកក្តៅមួយពែង ហើយទុកចោល ៥នាទីសិន ចាំញ៉ាំវាតិចៗ។ ចូរញ៉ាំភេសជ្ជៈបែបនេះពីរទៅបីដងក្នុងមួយថ្ងៃ រហូតដល់អាការៈរលាកក្រពះបាត់ទៅវិញ។ អ្នកក៏អាចញ៉ាំផ្លែស្ត្របឺរីពីរបីផ្លែរាល់ថ្ងៃដើម្បីកាត់បន្ថយ ការរលាកក្រពះបានច្រើនបំផុតដែរ៕
ប្រភព៖ health