ក្លឹ​ប​ Chelsea​ ដាក់​សំណើ​សាងសង់​ពហុ​កីឡាដ្ឋាន​ Stamford​ Bride​ ថ្មី​ដែល​មាន​​ចំណុះ​ 60,000​ កៅអី​

02-December-2015 | ដោយ មួយឡា

ថ្មីៗនេះ​ ក្លឹ​ប​ Chelsea​ ទើបតែ​ដាក់​សំណើរ​ក្នុង​ការ​សាងសង់​នូវ​ពហុ​កីឡាដ្ឋាន​ថ្មី​ Stamford​ Bridge​ ដែល​មាន​ចំណុះ​កៅអី​ចំនួន​ 60,000​ កន្លែង​។​ បច្ចុប្បន្ន​នេះ​ កន្លែង​អង្គុយ​នៅ​ Stamford​ Bridge​ គឺ​មាន​ចំនួន​ត្រឹមតែ​ 41,600​ កៅអី​តែ​ប៉ុណ្ណោះ​ ហើយ​គម្រោង​សាងសង់​ពហុ​កីឡាដ្ឋាន​ថ្មី​នេះ​គឺ​យក​គំរូ​តាម​ពហុ​កីឡាដ្ឋាន​ ចាស់​ដដែល​។​​

​ពហុ​កីឡាដ្ឋាន​ថ្មី​នេះ​នឹង​ធ្វើការ​សាងសង់​នូវ​ ហាង​សម្រាប់​ក្លឹ​ប​ សារៈមន្ទីរ​ ភោជនីយដ្ឋាន​ និង​ហាង​កាហ្វេ​នៅ​កន្លែង​ផ្សេង​គ្នា​ផង​ដែរ​។​ លទ្ធផល​នៃ​គម្រោង​សំណើរ​របស់​ក្លឹ​ប​ Chelsea​ នេះ​នឹង​អនុម័ត​រហូត​ទាល់តែ​ដល់​ថ្ងៃ​ទី​ 8​ មក​រា​ ឆ្នាំ​ 2016​ ។​ ប្រសិនបើ​ដូច​អ្វី​ដែល​ក្លឹ​ប​ Chelsea​ បាន​គ្រោងទុក​នោះ​ពហុ​កីឡាដ្ឋាន​នេះ​នឹង​ត្រូវ​សាងសង់​នៅ​ដើមខែ​ឧសភា​ ឆ្នាំ​ 2016​ ។​​

C

បច្ចុប្បន្ន​នេះ​ ក្លឹ​ប​ Clelsea​ កំពុង​តែ​ច​ចារ​ដើម្បី​ប្រើប្រាស់​នូវ​ពហុ​កីឡាដ្ឋាន​ Wembley​ Stadium​ បណ្តោះអាសន្ន​សិន​សម្រាប់​ការ​ប្រកួត​នៅ​ក្នុង​ទឹកដី​រយៈពេល​ 3​ រដូវ​កាល​រហូត​ទាល់តែ​ដល់​រដូវ​កាល​ 2017-18​ ។​ គួរ​បញ្ជាក់​ផង​ដែរ​ថា​ ពហុ​កីឡាដ្ឋាន​ Stamford​ Bridge​ ដែល​មាន​ចំណុះ​កៅអី​ 60,000​ កន្លែង​នោះ​នឹង​ធ្វើ​រួចរាល់​រហូត​ទាល់តែ​ដល់​ឆ្នាំ​ 2020​ នេះ​ប្រសិនបើ​គម្រោង​ដូច​ការ​គ្រោងទុក​នោះ​៕​

C1

​ប្រភព​៖​ mirror​ , sportkh

 

ចំនួនអ្នកទស្សនា

    20505277

  • ថ្ងៃនេះ12991
  • ម្សិលមិញ12561
  • សប្តាហ៍នេះ40941
  • ខែនេះ62821
  • ឆ្នាំនេះ62821
  • សរុប20505277