ស្លឹក​ម្រុំ មាន​រស់ជាតិ​ឆ្ងាញ់​ហើយ មាន​ប្រយោជន៍​ខ្ពស់​ដល់​សុខភាព​ទៀត

03-December-2015 | ដោយ មួយឡា

​ស្លឹង​ម្រុំ​ផ្ទុក​ទៅដោយ​វីតាមីន និង​ជាតិ​រ៉ែ​ជាច្រើន​ដែល​អាច​ចាត់ទុកថា​ជា​ឱសថ​ធម្មជាតិ​មួយ​ដែរ​។ វា​ត្រូវបាន​អ្នកវិទ្យាសាស្ត្រ​ជាច្រើន​យកចិត្តទុកដាក់ និង​ស្រាវជ្រាវ​ឃើញថា មាន​ប្រយោជន៍​ក្នុងការ​ព្យាបាល​ជំងឺ​ជាច្រើន​ប្រភេទ​។

​ខាងក្រោម​នេះ គឺជា​អត្ថប្រយោជន៍​យ៉ាងច្រើន​របស់​ស្លឹក​ម្រុំ​៖

•​    ​សម្បូរ​ជាតិ​ប្រូតេអ៊ីន ដែល​ច្រើនជាង​ប្រូតេអ៊ីន​ក្នុង​ទឹកដោះគោ​រហូតដល់​២​ដង​។​
•​    ​ចំពោះ​គ្រាប់​ម្រុំ​វិញ​ត្រូវបាន​គេ​ប្រើប្រាស់​សម្រាប់​ព្យាបាល និង​សម្អាត​ជាតិពុល​ក្នុង​ទឹក​
•​    ​ជាតិ​ប៉ូ​តា​ស្យូ​ម​ក្នុង​រុក្ខជាតិ​មួយ​នេះ​មាន​ច្រើនជាង​ផ្លែ​ចេក​រហូតដល់​៣​ដង​ឯណោះ​។​
•​    ​ផ្ទុក​វីតាមីន A ច្រើនជាង​ការ៉ុត​៤​ដង​។​
•​    ​ជំនួយ​ដល់​ស្ត្រី​មាន​ក្នុង​ការផលិត​ទឹកដោះ​ឱ្យ​កូនបៅ​បាន​កាន់តែច្រើន​
•​    ​ចំពោះតែ​ស្លឹក​ម្រុំ​ខ្ចីៗ​អាច​ព្យាបាល​ជំងឺហឺត និង​ក្តៅខ្លួន​បាន​
•​    ​ស្លឹក​ម្រុំ​ក៏​អាច​ព្យាបាល​បញ្ហា​ដំបៅ​បានដែរ​
•​    ​ជំនួយ​ដល់​ការ​គេង​នៅពេល​យប់ ព្រោះ​វា​ជួយ​ឱ្យ​រាងកាយ​ធូរស្រាល​
•​    ​សារធាតុ Phytochemical Compounds ជួយ​កាត់បន្ថយ​ការលូតលាស់​កោសិកា​មហារីក​
•​    ​មាន​ប្រយោជន៍​ចំពោះ​ជំងឺ​ទឹកនោមផ្អែម​តាមរយៈ​ការថែរក្សា​ជាតិ​ស្ករ​ក្នុង​ឈាម​នៅ​កម្រិត​ធម្មតា​
•​    ​ជំនួយ​ដល់​ការបង្កើន​មេជី​វិត​ឈ្មោល​
•​    ​បំបាត់​អាកា​រៈរ​លាក​សរសៃ​ចង​ឆ្អឹង​និង​សាច់ដុំ និង​សន្លាក់​
•​    ​ជំនួយ​ដល់​សុខភាព​ភ្នែក​
•​    ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ បំបាត់​ការឈឺ​ក្បាល ព្យាបាល​បញ្ហា​លើ​ស្បែក និង​គ្រប់គ្រង​សម្ពាធឈាម​៕

ប្រភព​៖ health

ចំនួនអ្នកទស្សនា

    20505307

  • ថ្ងៃនេះ13021
  • ម្សិលមិញ12561
  • សប្តាហ៍នេះ40971
  • ខែនេះ62851
  • ឆ្នាំនេះ62851
  • សរុប20505307