លោក Arsene Wenger ប្រហែលជាត្រូវចាយលុយហើយនៅខែមករានេះ ព្រោះក្រុម Arsenal កំពុងលិចលង់ក្នុងបញ្ហាកីឡាកររបួសជាទំងន់ ហេតុនេះគាត់គ្មានជំរើសផ្សេងឡើយ។
Francis Coquelin, Mikel Arteta, Tomas Rosicky, Jack Wilshere និង Santi Cazorla សុទ្ធតែកំពុងរបួស ក្នុងនោះក៏មានខ្សែប្រយុទ្ធ Alexis Sanchez ផងដែរ ហើយ Arsenal ត្រូវធ្វើយ៉ាងអោយឆ្លងការប្រកួតសំខាន់ៗក្នុងពេលខាងមុខនេះ។
ពេលនេះក្លឹបនៅសល់តែ Mathieu Flamini និង Calum Chambers ប៉ុណ្ណោះដែលអាចលេងនៅតំបន់បំរើការពារ ប្រភព Standard Sport បានបង្ហើបថាលោក Wenger និងបុគ្គលិករបស់គាត់កំពុងរៀបចំបញ្ជីកីឡាករដែលត្រូវទិញនៅខែមករានេះ។
ស្របជាមួយគ្នានោះ Lars Bender ជាបេក្ខភាពនៅក្នុងបញ្ជីរបស់គាត់ ហើយក្លឹប Bayer Leverkusen បានសារភាពកាលពីសប្តាហ៍នេះថាពួកគេមិនអាចរក្សាទុកកីឡាករវ័យ២៦ ឆ្នាំនេះបានទៀតឡើយបើគាត់សុំចាកចេញ។
ខាងក្រោមនេះគឺជាបញ្ជីកីឡាករទាំង៨រូបដែល អាចនឹងទិញនៅខែមករានេះ៖
Lars Bender វ័យ២៦ឆ្នាំរបស់ក្រុម Bayer Leverkusen តំលៃផ្ទេរ១៥.៤លានផោន
Lucas Biglia វ័យ២៩ឆ្នាំរបស់ក្រុម Lazio តំលៃផ្ទេរ១២.៦លានផោន
Vincent Koziello វ័យ២០ឆ្នាំរបស់ក្រុម OGC Nice តំលៃផ្ទេរ៧០ម៉ឺនផោន
Henri Saivet វ័យ២៥ឆ្នាំរបស់ក្រុម Bordeaux តំលៃផ្ទេរ១.៧៥លានផោន
Nampalys Mendy វ័យ២៣ឆ្នាំរបស់ក្រុម OGC Nice តំលៃផ្ទេរ៥.២៥លានផោន
Grzegorz Krychowiak វ័យ២៥ឆ្នាំរបស់ក្រុម Sevilla តំលៃផ្ទេរ១៧.៥លានផោន
Adrien Rabiot វ័យ២០ឆ្នាំរបស់ក្រុម Paris Saint-Germain តំលៃផ្ទេរ៥.៦លានផោន
William Carvalho វ័យ២៣ឆ្នាំរបស់ក្រុម Sporting តំលៃផ្ទេរ១៨.២លានផោន
ប្រភព៖ standard.co.uk , sportkh