ជាការ​ពិតណាស់ ការហាត់​ប្រាណ​ជួយ​ឱ្យ​ឆ្អឹង​កាន់តែ​រឹងមាំ

04-December-2015 | ដោយ មួយឡា

ការហាត់​ប្រាណ​ជា​ទៀងទាត់​មិន​ត្រឹមតែ​ជួយ​សម្រក​ទម្ងន់ ថែរក្សា​ទម្ងន់​ឱ្យនៅ​ធម្មតា បង្កើន​សាច់ដុំ ពង្រឹង​សុខភាព​បេះដូង​សរសៃឈាម​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ល្អ​ចំពោះ​ឆ្អឹង​ទៀតផង​។

​ឆ្អឹង​គឺជា​ជាលិកា​មានជីវិត​ក្នុង​រាងកាយ មានន័យថា វា​គួរតែ​ត្រូវបាន​ចិញ្ចឹម​ឱ្យមាន​សុខភាព​ល្អ​បំផុត ដើម្បី​បំពេញ​មុខងារ​បាន​យ៉ាង​ល្អ​។ ការ​ញ៉ាំ​អាហារ​ដែលមាន​ជីវជាតិ​ច្រើន​ដូចជា កាល់ស្យូម វីតាមីន​D ម៉ាញ៉េ​ស្យូ​ម ផូស្វ័រ និង​ប្រូតេអ៊ីន​សុទ្ធតែជា​វិធីសាស្ត្រ​ដ៏​អស្ចារ្យ​ដើម្បី​រក្សា​ឆ្អឹង​មាន​សុខ​ភាពល្អ​។

​ការហាត់​ប្រាណ​ទៀងទាត់​ក៏​ជា​វិធីសាស្ត្រ​ដ៏​អស្ចារ្យ​មួយ​ដើម្បីឱ្យ​ឆ្អឹង​កាន់តែ​រឹងមាំ និង​មាន​សុខភាព​ល្អ​ដែរ ។​

​បើ​យើង​និយាយ​អំពី​ការធ្វើសកម្មភាព​រាង​កា​យ​ទាំងឡាយ អាច​និយាយបានថា គឺ​ការប្រើ​ឆ្អឹង​ធ្វើការ​។ ឆ្អឹង​របស់​អ្នក​នឹងត្រូវ​បំបែក និង​សាង​ឡើងវិញ​ជាប់​រហូត​។ ពិតណាស់ អ្នក​ចង់ឱ្យ​ឆ្អឹង​កើនឡើង​ច្រើនជាង​ខូចខាត ព្រោះតែ​ខ្លាច​កើតជា​ជំងឺ​ឆ្អឹង​ជាច្រើន​ដូចជា​បាក់បែក​ឆ្អឹង និង​ជំងឺ​ពុក​ឆ្អឹង​តែម្តង​។ តាមរយៈ​ការផ្តល់​ឱកាស​ដល់​ឆ្អឹង​ហាត់ប្រាណ​ទៀងទាត់​នោះ មានន័យថា​អ្នក​កំពុងតែ​បង្កើន​កំហាប់​ឆ្អឹង​កាន់តែ​រឹងមាំ និង​មិន​ទំនងជា​ងាយ​បាក់ ឬ​កើតជា​ជំងឺ​ពុក​ឆ្អឹង​ឡើយ​។

​ការបាក់​បែក​ឆ្អឹង និង​ជំងឺ​ពុក​ឆ្អឹង​ច្រើនតែ​កើតឡើង​ជាពិសេស​លើ​មនុ​ស្សវ័យ​ចំណាស់​។ យោងទៅតាម​អ្នកជំនាញ​បានឱ្យដឹងថា ស្ត្រី​ប្រមាណ​៥០​ភាគរយ និង​បុរស​២៥​ភាគរយ ដែលមាន​អាយុ​ចាប់ពី​៥០​ឆ្នាំ​ឡើងទៅ នឹង​ជួប​បញ្ហា​បាក់ឆ្អឹង​ដោយសារតែ​ជំងឺ​ពុក​ឆ្អឹង​។ វា​គឺជា​រឿង​ល្អ​មួយ​ដែល​និយាយថា ការហាត់​ប្រាណ​អាច​កាត់បន្ថយ​ឱកាស​បាក់បែក​ឆ្អឹង​ដោយសារ​ជំងឺ​ពុក​ឆ្អឹង​បាន ។

​ជាថ្មី​ម្តងទៀត ការធ្វើសកម្មភាព​រាង​កាយ​គ្រប់​ប្រភេទ​អាចជួយ​ក្នុងការ​ពង្រឹង​ដល់​សុខភាព ឆ្អឹង​បាន​។ រឿងនេះ​គឺជា​ការពិត​ជាពិសេស​តែម្តង​បើសិនជា​អ្នក​ជ្រើសរើស​ការហាត់​ប្រាណ ដោយ​លើក​ទម្ងន់ ពង្រឹង​សាច់ដុំ និង​ការហាត់​ប្រាណ​បែប​ពន្យឺត​ដងខ្លួន​។ យ៉ាងណាមិញ អ្នក​គួរតែ​ហាត់ប្រាណ​យ៉ាងហោចណាស់ បី​ដង​ក្នុង​មួយ​សប្តាហ៍ និង​ម្តងៗ​យ៉ាងហោចណាស់​ពី​២០ ទៅ​៦០​នាទី​៕

​ប្រភព​៖ health

ចំនួនអ្នកទស្សនា

    20510907

  • ថ្ងៃនេះ3421
  • ម្សិលមិញ15191
  • សប្តាហ៍នេះ46571
  • ខែនេះ68451
  • ឆ្នាំនេះ68451
  • សរុប20510907