តាមពិតទៅ ពាក្យថា "ចំណីអាហារដែលមានសុខភាព healthy foods" មិនសូវជាត្រឹមត្រូវទេ ព្រោះថាចំណីអាហារមួយវាល្អឬអាក្រក់ចំពោះសុខភាពអាស្រ័យទៅលើថាតើ យើងញ៉ាំវាតិចឬច្រើនប៉ុនណា ញឹកញាប់ប៉ុនណា ហើយយើងញ៉ាំវាជាមួយនឹងអ្វី។ ម្យ៉ាងទៀត គ្មានចំណីអាហារណាមួយដែលមានសារជាតិចិញ្ចឹមគ្រប់បែបយ៉ាងដែលយើងត្រូវការនោះទេ។
យើងគួរនិយាយថា "ការហូបចុកដែលមានសុខភាព healthy eating"វិញ ដែលមានន័យថាគឺជាការញ៉ាំនូវអាហារប្លែកៗនៅក្នុងក្រុមចំណីអាហា រទាំង៤មុខ(មានសាច់ ទឹកដោះ ធញ្ញជាតិ ផ្លែឈើនិងបន្លែ) ដើម្បីធ្វើឱ្យបានឆ្ងាញ់ផង និងមានសុខភាពល្អផងដែរ។
នៅក្នុងការហូបចុកដែលមានសុខភាព គេត្រូវ៖
១- ញ៉ាំប្រភេទអាហារដែលត្រឹមត្រូវ គ្រប់មុខនៅក្រុមអាហារទាំង៤មុខ។
២- ញ៉ាំអាហារក្នុងបរិមាណត្រឹមត្រូវទៅតាមអាយុ ភេទ និងកម្រិតនៃការធ្វើសកម្មភាព។
៣- ត្រូវអានផ្លាកសញ្ញានៅលើអាហារមុននឹងទិញ ដើម្បីប្រៀបធៀបថាណាមួយដែលល្អជាង។
៤- កាត់បន្ថយចំណីអាហារនិងភេសជ្ជៈដែលមានកាឡូរី ខ្លាញ់ ស្ករ និងសូដ្យូមខ្ពស់។
នៅប្រទេសកាណាដា គេមានធ្វើបញ្ជីអាហារទាំង៤មុខ និងចេញការណែនាំអំពីថាតើត្រូវញ៉ាំអ្វីខ្លះ។
ចំណីអាហារដែលត្រូវញ៉ាំឱ្យបានញឹកញាប់៖
- បន្លែ ជាពិសេសគឺបន្លែណាដែលមានពណ៌បៃតងឬទឹកក្រូចចាស់
- ផ្លែឈើ
- គ្រាប់ធញ្ញជាតិ (រួមទាំងអង្ករសម្រូបផង)
- ទឹកដោះគ្មានខ្លាញ់ ឬទឹកសណ្តែក
- ត្រី
- សាច់ដែលគ្មានខ្លាញ់ (បកស្បែកនិងយកខ្លាញ់ចេញ)
- ប្រូតេអ៊ីនរុក្ខជាតិ។
នៅក្នុងការណែនាំអំពីចំណីអាហាររបស់កាណាដាគេបានសំណូមពរថាឱ្យផឹកទឹកឱ្យបានច្រើន។
ចំណីអាហារដែលត្រូវកាត់បន្ថយ៖
អាហារនិងភេសជ្ជៈខាងក្រោមនេះមានកាឡូរី ខ្លាញ់ ស្ករ និងសូដ្យូមខ្ពស់ ដូច្នេះត្រូវញ៉ាំតែម្តងមួយកាល និងក្នុងបរិមាណតិចតួចបានហើយ៖
- នំផ្សេងៗ (cakes, cookies and pastries)
- ការ៉ែម និងបង្អែមដាក់ទឹកកក
- សូកូឡា និងស្ករគ្រាប់
- នំដូហ្វណាត់
- ចំណីអាហារចៀន ឬអាហារចម្អិនស្រាប់(fast foods)
- ដំឡូងចំណិត(potato chips)
- សុរា
- ភេសជ្ជៈបែប fruit-flavoured drinks
- ភេសជ្ជៈបែប soft drinks
- ភេសជ្ជៈបង្កើនថាមពល
- ភេសជ្ជៈផ្អែម ក្តៅឬត្រជាក់៕
ប្រភព៖ Health