ខ្សែប្រយុទ្ធ ក្រុម Manchester City កីឡាករ Sergio Aguero បានបង្ហើបអោយដឹងថាពីគំរោងរបស់គាត់ថានឹងចាកចេញពីក្លឹបនៅពេល ដែលកុងត្រារបស់គាត់ផុតនៅឆ្នាំ២០១៩ និងត្រលប់ទៅលេងនៅក្រុមកំណើតគាត់វិញ Independiente ។
ខ្សែប្រយុទ្ធ អាហ្សង់ទីននេះបានចាប់ផ្តើមអាជីពរបស់គាត់នៅ Independiente មានរហ័ស្សនាមថា Los Diablos Rojo (បិសាចក្រហម) បានចូលលេងក្នុងឈុតយុវជនក្នុងវ័យ៩ឆ្នាំនិងបង្ហាញខ្លួនលើកដំបូង ក្នុងវ័យ១៥ឆ្នាំ។
Aguero ដែលមានវ័យ២៧ឆ្នាំរកបាន១១៦គ្រាប់ក្នុង១៧៦អោយ City ចាប់តាំងពីគាត់ផ្ទេរពី Atletico Madrid កាលពីឆ្នាំ២០១១ បាននិយាយថាគាត់ចង់ទៅលេងនៅស្រុកកំណើតគាត់វិញនៅពេលដែលគាត់មាន វ័យ៣១ឆ្នាំ ប្រសិនបើគ្រប់យ៉ាងដំណើរការបានល្អ។
ក្នុងកិច្ចសម្ភាសន៍ទស្សនាវដ្តីបាល់ទាត់បារាំង So Foot តារាក្រុម City នេះបាននិយាយថា៖ “ខ្ញុំតែងនិយាយថាខ្ញុំចង់ត្រលប់ទៅ Independiente វិញ ហើយខ្ញុំនឹងធ្វើវា។ ខ្ញុំនឹងត្រលប់ទៅ Independiente វិញនៅពេលដែលផុតកុងត្រាជាមួយ City ។
ខ្ញុំមិនចង់ត្រលប់ទៅពេលចាស់ពេកទេ។ បើគ្រប់យ៉ាងល្អ ខ្ញុំនឹងត្រលប់ទៅក្លឹបក្នុងបេះដូងខ្ញុំវិញនៅពេលអាយុ៣១ឆ្នាំ។
ប្រភព៖ talkSPORT , sportkh