តម្រូវការ​ប្រូតេអ៊ីន អាស្រ័យ​លើ​មនុស្ស​ម្នាក់ៗ ចំពោះ​អ្នក​តើ​ត្រូវការ​ប៉ុន្មាន​ក្នុង​១​ថ្ងៃៗ​?

05-December-2015 | ដោយ មួយឡា

​តាមពិតទៅ សេចក្តីត្រូវការ​ជាក់ស្តែង​អំពី​ប្រូតេអ៊ីន​របស់​មនុស្ស​ម្នាក់ៗ​វា​អាស្រ័យ ទៅតាម​មាឌ ភេទ អាយុ និង​ការបញ្ចេញ​កម្លាំង​ពលកម្ម​របស់គេ​។​

​ក៏ប៉ុន្តែ​ដើម្បី​បានជា​គំនិត​មួយ​ក្នុង​រឿងនេះ យើង​សូម​ជូន​សេចក្តីត្រូវការ​ប្រូតេអ៊ីន​ជា​មធ្យម​ក្នុង​១​ថ្ងៃ ទៅតាម​អាយុ​មួយ ដូចតទៅ​នេះ ៖
•​    ​ទារក                ១០​ក្រ​
•​    ​កុមារ​ដល់​អាយុ​ចូលរៀន    ១៩ ទៅ​៣៤​ក្រ​
•​    ​កុមារ​ជំទង់            ៥២​ក្រ​
•​    ​កុមារី​ជំទង់            ៤៦​ក្រ​
•​    ​បុរស                ៥៦​ក្រ​
•​    ​នារី                ៤៦​ក្រ​
•​    ​នារី​មានគភ៌ ឬ​បំបៅកូន        ៧១​ក្រ​។​

ជាទូទៅ យើង​ត្រូវ​ញ៉ាំ​ប្រូតេអ៊ីន​យ៉ាងណា​ឱ្យទទួល​បាន​ចំនួន​កាឡូរី​ស្មើនឹង​១០%​នៃ ចំនួន​កាឡូរី​ដែល​យើង​ត្រូវការ​ក្នុង​១​ថ្ងៃៗ ហើយ​មិន​ឱ្យលើស​៣៥%​ទេ​។ ត្រូវ​ចងចាំ​ដែរ​ថា ប្រូតេអ៊ីន​មិនមែន​មានតែ​នៅក្នុង​សាច់សត្វ​ឬ​ត្រី​តែប៉ុណ្ណោះ​ទេ តែ​ក៏មាន​នៅក្នុង​រុក្ខជាតិ​ផងដែរ ដូចជា​សណ្តែកសៀង​ជាដើម​។​៕

ប្រភព​៖ health

ចំនួនអ្នកទស្សនា

    20501847

  • ថ្ងៃនេះ9561
  • ម្សិលមិញ12561
  • សប្តាហ៍នេះ37511
  • ខែនេះ59391
  • ឆ្នាំនេះ59391
  • សរុប20501847