ស្ពៃក្តោប មាន​សារធាតុ​ជួយ​កាត់បន្ថយ​ភាព​ចាស់ និង​កើត​មហារីក

07-December-2015 | ដោយ មួយឡា

​ស្ពៃក្តោប សម្បូរ​ទៅដោយ​សារធាតុ Beta Carotene និង​វីតាមីន ដែល​វា​ទាំងពីរ​នេះ​សុទ្ធតែ​ត្រូវបាន​គេ​ដឹងថា​ជួយ​ថែរក្សា​ស្បែក​ឱ្យនៅ ក្មេង​វ័យ និង​ស្រស់ស្អាត​។ វា​ក៏​អាច​ការពារ​ស្បែក​ពី​រ៉ាឌីកាល់​សេរី​ដែល​គ្រោះថ្នាក់​ផងដែរ​។

​ដោយសារតែ​វា​ជា​ប្រភព​ដ៏​ល្អ​នៃ​វីតាមីន​C និង Beta Carotene (​សម្រាប់​បង្កើតជា​វីតាមីន A) នោះ ដូច្នេះ​អត្ថប្រយោជន៍​មួយ​ចំពោះ​សុខភាព​របស់​វា​គឺមាន​សមត្ថភាព​កាត់បន្ថយ ភាព​ចាស់​។

​តាម​ការសិក្សា​មួយ​ទៅលើ​មនុស្ស​ពីរ​ក្រុម គេ​បាន​រកឃើញថា ក្រុម​ដែល​ញ៉ាំ​ស្ពៃក្តោប​ច្រើន​គឺមាន​ការ​ប្រឈម​នឹង​ជំងឺមហារីក​ពោះវៀន តិចជាង​អ្នក​មិនបាន​ញ៉ាំ​។ ជាតិ​សរសៃ​ក្នុង​ស្ពៃក្តោប​ត្រូវបាន​គេ​ស្គាល់​ថា​អាចជួយ​ដល់​ចលនា​ពោះវៀន និង​បង្កើនល្បឿន​នៃ​ការរំលាយ​អាហារ​ថែមទៀត​។ ក្រៅពីនេះ ស្ពៃក្តោប​គឺជា​អាហារ​ដ៏​អស្ចារ្យ​ក្នុងការ​ប្រឈម​នឹង​ជំងឺមហារីក​សុដន់ និង​ស្បូន​។

​លើសពីនេះទៅទៀត សារធាតុ Folic Acid ក្នុង​ស្ពៃក្តោប​ក៏​អាច​កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ពក​ឆ្អឹងខ្នង​លើ​ទារក​មិនទាន់​កើត​បានដែរ​៕

​ប្រភព​៖ health

ចំនួនអ្នកទស្សនា

    20494317

  • ថ្ងៃនេះ2031
  • ម្សិលមិញ12561
  • សប្តាហ៍នេះ29981
  • ខែនេះ51861
  • ឆ្នាំនេះ51861
  • សរុប20494317