គ្រូបង្វឹកក្រុមតោខៀវ Chelsea លោក Jose Mourinho បានសារភាពថាក្រុមរបស់គាត់ប្រហែលមិនអាចលេងនៅ Champions League ទេរដូវកាលនេះ ក្រោយចាញ់១-០លើក្រុម Bournemouth នៅក្នុងផ្ទះ។
បរាជ័យទី៨នៅក្នុង១៥ប្រកួតមានន័យថាក្រុមជើងឯកចាស់មួយនេះមាន១៤ពិន្ទុតាមពីក្រោយក្រុមលេខ៤ Manchester United ។
លោក Mourinho បាននិយាយថា៖ គោលដៅរបស់យើងគឺបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលទាំង៤។ មុនពេលប្រកួតនេះ យើងអាចគិតបានថាយើងអាចនឹងចេញពីចំណាត់ថ្នាក់នេះ ប៉ុន្តែពេលនេះប្រហែលជាយើងត្រូវគិតពីក្រុមកំពូលទាំង៦សិន។
ពេលនេះ Chelsea មាន៣ពិន្ទុនៅពីលើតំបន់គ្រោះថ្នាក់ និងតាមពីក្រោយក្រុមកំពូលតារាង Leicester ចំនួន១៧ពិន្ទុ។
លោក Mourinho បានបន្ថែមថា៖ ខ្ញុំក៏បារម្ភពីរឿងហ្នឹងដែរ វានឹងមិនអាចកើតឡើងឡើយដែល Chelsea ត្រូវប្រឹងប្រែងលេងអោយផុតពីតំបន់គេកាត់ចោល។
ក្រោយប្រាប់ថាគាត់គ្មានបញ្ហាជាមួយកីឡាកររបស់គាត់ទេ គាត់មានសំនួរជំនួសវិញពីការប្រឹងប្រែងលេងរបស់កីឡាករគាត់ ក្រោយលេងមិនសូវរត់សោះក៏ដូចជាធ្វើអោយចាញ់ក្រុម Crystal Palace, Southampton និង Liverpool ផងដែររដូវកាលនេះ។
គាត់បានបន្ថែមថា៖ កីឡាកររបស់យើងមិនអាចលេងបានពេញរាល់ថ្ងៃគឺបញ្ហា។ ប្រសិនបើអ្នកវិភាគលើការប្រកួតក្រោយប្រកួតចប់ វាមានស្រទាប់មួយចំនួនដែលពិបាកក្នុងការប្រឹងប្រែងធ្វើវា។
ប្រភព៖ BBC Sports , sportkh