លុបបំបាត់​ស្លាកស្នាម​ខ្មៅៗ​លើ​ស្បែក ដោយ​ប្រើ​ទឹកក្រូច​ឆ្មារ​

07-December-2015 | ដោយ មួយឡា

​បញ្ហា​របស់​អ្នក​មិនទាន់​បញ្ចប់​នៅឡើយ​ទេ ទោះបីជា​ជំងឺ​មុន​លើ​ស្បែក​បាន​បាត់​ហើយក៏​ដោយ​។ ជាធម្មតា វា​នឹង​បន្សល់ទុក​នូវ​ស្លាកស្នាម​ពណ៌​ខ្មៅ​ដែល​អាច​ប៉ះពាល់​ដល់​រូបរាង​ខាងក្រៅ​របស់​អ្នក​បាន​។ ស្នាម​ខ្លះ​អាច​នឹង​បាត់​ទៅវិញ​ក្នុង​រយៈពេល​ច្រើន​ថ្ងៃ ហើយ​ខ្លះទៀត​អាច​នឹង​នៅ​រហូត​តែម្តង​។ ខណៈពេលដែល​អ្នក​ព្យាយាម​លុបបំពាត់​វា​តាមរយៈ​ការប្រើ​វិធី​ផាត់មុខ​នោះ តែ​វា​នៅតែ​មិនអាច​បំបាត់​បាន​ទាំងស្រុង​នោះទេ​។

​មិន​ខ្វល់​ថា​អ្នក​ប្រើ​អ្វី​មក​លាប​លើ​ស្បែក ឬ​ចំណាយលុយ​ច្រើន​ប៉ុនណា​ដើម្បី​លុបបំបាត់​ស្នាម​លើ​ស្បែក​ឡើយ ប៉ុន្តែ​អ្នក​គួរតែ​ប្រើ​វិធីសាស្ត្រ​មួយ​ដែលមាន​គ្រឿងផ្សំ​ធម្មតាៗ​វិញ​ទៅ ព្រោះ​វា​ក៏​អាចជួយ​លំ​បាត់​ស្លាកស្នាម​លើ​ស្បែក​បានល្អ​ដែរ នោះ​គឺ​ទឹកក្រូច​ឆ្មារ​។

​សារធាតុ Citric Acid ដែលមាន​ក្នុង​ក្រូចឆ្មារ​មាន​តួនាទី​ជា​ភ្នាក់ងារ​ធ្វើឱ្យ​ស្បែក​ទៅជា​ស និង​អាចជួយ​ជម្រះ​ស្នាម​ខ្មៅ​លើ​សម្លាក​មុន​បាន​ទៀតផង​។ អ្វីដែល​សាមញ្ញ​នោះ​គឺថា អ្នក​គ្រាន់តែ​យក​ទឹក​ក្រូចឆ្មារ​ស្រស់​ដោយ​ជ្រលក់​នឹង​សម្លី ឬ​ប្រើ​ម្រាមដៃ​ជ្រលក់​ដើម្បី​យកទៅ​ដុះ​លើ​ស្នាម​ខ្មៅៗ​នោះ​គឺជា​ការ​ស្រេច ។ យក​ល្អ​គួរតែ​លាង​សម្អាត​មុខ​សិន​មុននឹង​ធ្វើបែបនេះ​ដើម្បី​ជម្រះ ភាពកខ្វក់ និង​ប្រេង​ចេញពី​មុខ​សិន​។

​ក្រោយពី​ដុសខាត់​ដោយ​ក្រូចឆ្មារ​រួច ចូរ​ទុក​វា​ចោល​១០​នាទី​សិន ចាំ​លាងជម្រះ​នឹង​ទឹក​ក្តៅ​ឧណ្ហៗ​តាម​ក្រោយ​។ ចូរ​ធ្វើបែបនេះ​ច្រើនដង​ក្នុង​មួយថ្ងៃ​រហូតដល់​ឃើញ​លទ្ធផល​៕

​ប្រភព​៖ health

ចំនួនអ្នកទស្សនា

    20498787

  • ថ្ងៃនេះ6501
  • ម្សិលមិញ12561
  • សប្តាហ៍នេះ34451
  • ខែនេះ56331
  • ឆ្នាំនេះ56331
  • សរុប20498787