កាលពីម្សិលមិញ យើងខ្ញុំបានប្រាប់អ្នកពីផលអាក្រក់នៃការបរិភោគអាហារពេលយប់ជ្រៅ របស់ស្ត្រីមានផ្ទៃពោះ ប៉ុន្តែបើអ្នកពិតជាឃ្លានខ្លាំងក្រោយពេលបរិភោគអាហារពេលល្ងាចរួច អ្នកអាចបរិភោគអាហារពេលយប់នេះមុនពេលគេងចំនួនពី២ទៅ៣ម៉ោង តែមានអាហារមួយចំនួនដែលអ្នកអាចបរិភោគបាន និងមិនអាចពិសារបាន។ តើមានអ្វីខ្លះទៅ?
អាហារដែលអាចបរិភោគបាន
អាហារ ៖ ផ្លែឈើ នំបុ័ងដែលធ្វើពីសណ្តែកគ្រប់ប្រភេទ ស្រូវសាលី ទឹកដោះគោជូរ។
ភេសជ្ជៈ ៖ ទឹកសណ្តែក ទឹកដោះគោដែលមានជាតិខ្លាញ់ទាប ឬទឹកដោះគោជូរដែលមានជាតិខ្លាញ់ទាប។
អាហារដែលមិនអាចបរិភោគ
1. មិនត្រូវបរិភោគអាហារដែលត្រជាក់នោះទេ ដូចជាអាហារដែលទើបនឹងយកចេញពីទូរទឹកកជាដើម។
2. អ្នកមិនត្រូវពិសារអាហារដែលរឹង អាហារដែលបំពងខ្លាញ់ឡើយ ទោះបីជាឃ្លានយ៉ាងណាក៏ដោយ ព្រោះខ្លាញ់ទាំងនោះមិនងាយរលាយឡើយក្រោយពេលដែលចូលទៅក្នុងក្រពះអ្នក។
3. អាហារកំប៉ុងក៏មិនត្រូវបរិភោគដែរ ព្រោះវាអាចប៉ះពាល់ដល់សុខភាពអ្នកខ្លាំងណាស់។
4. អាហារដែលហិរជាអាហារដែលអ្នកគួរតែចៀសវាងបំផុត ព្រោះវាអាចប៉ះពាល់ដល់កូនក្នុងផ្ទៃបាន។
5. អាហារដែលមានជាតិស្ករខ្ពស់ ជាតិខ្លាញ់ខ្ពស់ និងជាតិអំបិលខ្ពស់ គឺត្រូវតែចៀសវាងកុំបរិភោគទាំងអស់ ព្រោះវាសុទ្ធតែអាចបំផ្លាញសុខភាពអ្នកនិងកូនយ៉ាងងាយបំផុត៕
ប្រភព៖ health