តើការញ៉ាំគ្រាប់ស្វាយចន្ទីអាចជួយពង្រឹងដល់សុខភាព និងសេចក្តីសុខបានដែរទេ? ខ្ញុំជឿជាក់ថា ក្រៅពីមានរសជាតិឆ្ងាញ់ វាពិតជាអាច។ គួរឱ្យស្តាយ មានមនុស្សជាច្រើនមិនចូលចិត្តញ៉ាំវានោះទេ ព្រោះតែគេថាវាពោរពេញទៅដោយជាតិខ្លាញ់ និងមិនល្អចំពោះសុខភាព។
តាមពិត ការញ៉ាំគ្រាប់ស្វាយចន្ទីអាចជួយដល់សុខភាពបានច្រើនយ៉ាងណាស់។ វាមិនត្រឹមតែផ្ទុកទៅដោយជីវជាតិសំខាន់ៗដែលរាងកាយត្រូវការទេ តែអ្នកក៏អាចប្រើវាដើម្បីបង្កើតជាអាហារឆ្ងាញ់ៗបានដែរ។ ខាងក្រោមនេះគឺជាអត្ថប្រយោជន៍ដែលអ្នកនឹងទទួលបានពីការញ៉ាំ គ្រាប់ស្វាយចន្ទី។
ខ្លាញ់ប្រភេទ Monounsaturated Fats
ដល់ពេលដែលត្រូវលែងខ្លាចពាក្យថាខ្លាញ់ទៀតហើយនៅពេលញ៉ាំ គ្រាប់ស្វាយចន្ទី ព្រោះវាផ្ទុកទៅដោយជាតិខ្លាញ់ល្អៗដែលសំខាន់ចំពោះសុខភាព ជាពិសេសអាចជួយកាត់បន្ថយជាតិខ្លាញ់អាក្រក់ក្នុងរាងកាយ និងបង្កើតខ្លាញ់ល្អទៀតផង។
អង់ទីអុកស៊ីដង់
គ្រាប់ស្វាយចន្ទីមានជាតិទង់ដែង ដែលមានសារៈសំខាន់សម្រាប់រាងកាយដ៏មានសុខភាព។ ទង់ដែងដែលបានមកពីអាហារអាចជួយរាងកាយក្នុងការបង្កើតជាលិកា និងកោសិកាអាចផលិតថាមពលបាន៕
ប្រភព៖ health