ការស្រាវជ្រាវ​៖ ជាតិ​កាហ្វេ​អ៊ី​ន​អាច​កាត់បន្ថយ​ការ​ប្រឈម​ជំងឺមហារីក​ស្បែក​

09-December-2015 | ដោយ មួយឡា

​តើ​អ្នកមាន​ត្រូវការ​ហេតុផល​មួយទៀត​ដែរ​ទេ ដែលថា​ទម្លាប់​ញ៉ាំ​កាហ្វេ​មាន​ផល​ល្អ​? តាម​ការស្រាវជ្រាវ​មួយ​បានឱ្យដឹងថា ការ​ញ៉ាំ​កាហ្វេ​អាចជួយ​កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺមហារីក​ស្បែក ឬ Melanoma បាន​។

​ការស្រាវជ្រាវ​
​អស់​រយៈពេល ១០​ឆ្នាំ​ហើយ អ្នកស្រាវជ្រាវ​បាន​ប្រមូល​ទិន្នន័យ​ពី​អ្នកចូលរួម​ក្នុង​កម្មវិធី​របប អាហារ NIH-AARP Diet and Health Study​។ ក្នុងនោះដែរ អត្រា​នៃ​ការកើត​ជំងឺមហារីក​ស្បែក​ដែល​ត្រូវបាន​តាមដាន និង​កត្តា​ជាច្រើន​ទៀត​នោះ​មានដូចជា អាយុ ការប៉ះពាល់​នឹង​កាំរស្មី​យូ​វី សកម្មភាព​រាងកាយ BMI ការជក់បារី និង​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​សុទ្ធតែ​ត្រូវ​គិត​ទាំងអស់ បូករួម​នឹង​ទម្លាប់​ញ៉ាំ​កាហ្វេ​ផងដែរ​។

​ការស្រាវជ្រាវ​បានឱ្យដឹងថា អ្នក​ញ៉ាំ​កាហ្វេ​ទំនងជា​មិនសូវ​កំណត់​រោគវិនិច្ឆ័យ​ថា​មាន​ជំងឺមហារីក ស្បែក Melanoma ច្រើន​ដូច​អ្នក​មិន​ផឹក​កាហ្វេ​ឡើយ​។ អ្នក​ដែល​ញ៉ាំ​កាហ្វេ​មាន​ជាតិ​កាហ្វេ​អ៊ី​ន យ៉ាងហោចណាស់ ៤​ពែង​រាល់ថ្ងៃ​ឃើញថា មានការ​ថយចុះ​នៃ​ការ​ប្រឈម​នឹង​ជំងឺមហារីក​ស្បែក ២០​ភាគរយ​ឯណោះ​។ កាហ្វេ​ដែល​គ្មាន​ជាតិ​កាហ្វេ​អ៊ី​ន​មិន​ផ្តល់​ជា​អត្ថប្រយោជន៍​ទាំងនេះ​ឡើយ​។

​តើ​អ្វី​ទៅ​ដែលជា​ទំនាក់ទំនង​រវាង​ការ​ញ៉ាំ​កាហ្វេ និង​ការកាត់បន្ថយ​ជំងឺមហារីក​ស្បែក​? ការសិក្សា​មុនៗ​បាន​បង្ហាញថា កាហ្វេ​ផ្ទុក​ទៅដោយ​សារធាតុ​ដូចជា Polyphenols និង​កាហ្វេ​អ៊ី​ន ដែល​ជួយ​ទប់ស្កាត់​កាំរស្មី​យូ​វី​ដែល​ជំរុញ​ឱ្យ​កើតជា​ដុំ​សាច់​មហារីក​។ ក្នុង​ដំណើរការ​កម្លោច​គ្រាប់​កាហ្វេ ក៏​ចាប់ ផ្តើម​បង្កើតជា​វីតាមីន​B ដែល​អាច​ផ្តល់​ជា​ស្រទាប់​ការពារ​នឹង​ការ​កើតជា​ដុំ​សាច់​មហារីក​ដែរ​។

​សេចក្តីសន្និដ្ឋាន
​ប៉ុន្តែ​លទ្ធផល​នៃ​ការសិក្សា​គ្រាន់តែ​ជា​លើកដំបូង​ប៉ុណ្ណោះ ហើយក៏​នឹង​ត្រូវការ​ការស្រាវជ្រាវ​បន្ថែមទៀត​កាន់តែច្រើន​ដែរ​មុនពេល អ្នកស្រាវជ្រាវ​សម្រេចចិត្ត​សន្និដ្ឋានថា​ការ​ញ៉ាំ​កាហ្វេ​កាន់តែច្រើន​គឺ កាន់​តែមាន​ប្រសិទ្ធភាព​ក្នុងការ​បង្ការ​ជំងឺមហារីក​។

​ចំនួន​នៃ​ការស្លាប់​ដោយសារ​ជំងឺមហារីក​ស្បែក Melanoma អាច​នឹង​ថយចុះ​បើសិនជា​ពួកគេ​ដឹង​អំពី​សញ្ញា​ប្រកាសអាសន្ន​របស់​វា របៀប​ពិនិត្យ​ស្បែក និង​ការពិនិត្យ​ដោយ​ខ្លួនឯង​។ មនុស្ស​ម្នាក់​គួរតែ​ពិនិត្យ​រកមើល​ដំបៅ​ស្បែក ឬ​ប្រជ្រុយ​ដែល​មើលទៅ​ខុសគេ​ពី​កន្លែង​ផ្សេងៗ​ទៀត​នៃ​រាងកាយ ឬ​មានការ​ប្រែប្រួល​រូបរាង ទំហំ ឬ​ពណ៌​របស់​វា​៕

​ប្រភព​៖ health

ចំនួនអ្នកទស្សនា

    20499057

  • ថ្ងៃនេះ6771
  • ម្សិលមិញ12561
  • សប្តាហ៍នេះ34721
  • ខែនេះ56601
  • ឆ្នាំនេះ56601
  • សរុប20499057