ក្រុមហ៊ុន Toyota បន្តកុងត្រាថ្មីជាមួយ V.League ក្នុងទំហំទឹកប្រាក់ ២លានដូល្លា ក្រោយកុងត្រាចាស់នឹងផុតនៅចុងឆ្នាំ២០១៥នេះ។ ក្រុមហ៊ុនគ្រឿងយន្តនេះ យល់ព្រមទំហំទឹកប្រាក់១.៨លានដុល្លារកាលពី កុងត្រាចាស់២០១៤។
Toyota បានឧបត្ថម្ភ V.League ចាប់តាំងពីឆ្នាំ២០១៤ នៅពេលដែលពួកគេប្រើប្រាស់សកម្មភាពនេះដើម្បីផ្សព្វផ្សាយផ្លាក សញ្ញានៅក្នុងប្រទេស។ ពួកគេបានក្លាយជាម៉ាកឡានដ៏ពេញនិយមមួយនៅក្នុងប្រទេសវៀតណាម។
ការពេញនិយមរបស់ V.League មិនមែនជាមូលហេតុធ្វើអោយក្រុមហ៊ុនឡានមួយនេះសំរេចចិត្តបន្តកុងត្រាថ្មីឡើយ។ កុងត្រាកើតឡើងដោយសារតែទំនាក់ទំនងមិត្តភាពរវាងរដ្ឋាភិបាលវៀតណាមនិង រដ្ឋាភិបាលជប៉ុន។
ប្រភព៖ Football Channel Asia , sportkh