កីឡាករ ខ្សែប្រយុទ្ធ Neymar បានបង្កើតរឿងថ្មីមួយជាប្រវត្តិសាស្ត្រដំបូងសម្រាប់ក្លឹប Barcelona បន្ទាប់ពីកីឡាកររូបនេះបានទទួលពានរង្វាន់កីឡាករលេងបាល់ល្អផ្តាច់គេ ប្រចាំខែនៅ La Liga ក្នុងខែវិច្ឆិកានេះ។ ខ្សែប្រយុទ្ធវ័យ ២៣ ឆ្នាំរូបនេះ បានរកគ្រាប់បាល់បាន ៥ គ្រាប់ក្នុងពីរប្រកួតក្នុងចំនោម ៤ ប្រកួតនៅ La Liga ក្នុងខែមុននេះ។
កីឡាករ Neymar បានរកគ្រាប់បាល់បាន ២ គ្រាប់ក្នុងការប្រកួតយកឈ្នះក្លឹប Real Sociedad នៅថ្ងៃទី ៨ វិច្ឆិកា ក្រោយមករកបានមួយគ្រាប់ទៀត ហើយចុងក្រោយយកឈ្នះក្លឹប Real Madrid ក្នុងលទ្ធផល ៤-០ ក៏រកបានពីរគ្រាប់ទៀតនៅថ្ងែ Clasico ទី ២១ វិច្ឆិកា។ Neymar បានចូលមកជំនួសតំណែងរបស់ Messi ដែលបានរងរបួសជង្គង់រហូតទាល់តែដល់ថ្ងៃប៉ះជាមួយនឹង Real Madrid ទើប Messi បានវិលត្រលប់មកលេងវិញបាន។
ចាប់តាំងពីឆ្នាំ ២០១៣ មកគ្មានកីឡាករ Barcelona ណាម្នាក់ដែលបានឈ្នះពានរង្វាន់ប្រចាំខែជាកីឡាករដែលលេងល្អបំផុតនោះទេ។ បណ្តាញសង្គមផ្លូវការរបស់ក្លឹប Barcelona បានសរសេរអបអរនៅលើវេបសាយថា “វាជាលើកដំបូងសម្រាប់កីឡាករ Barcelona ដែលឈ្នះពានរង្វាន់នេះសម្រាប់ក្លឹបមួយនេះនៅ La Liga អេស្ប៉ាញ។”
បច្ចុប្បន្ននេះ ក្លឹប Barcelona ក្រោមការដឹកនាំរបស់គ្រូបង្វឹក Luis Enrique គឺឈរនៅកំពូលតារាងរបស់ La Liga ឆ្លងកាត់ការប្រកួត ១៤ លើកហើយកីឡាករ Neymar រកគ្រាប់បាល់បានច្រើនជាងគេដល់ទៅ ១៤ គ្រាប់នឹងដេញពីក្រោយដោយកីឡាករ Luis Suarez រកគ្រាប់បាល់បាន ១៣ គ្រាប់៕
ប្រភព៖ goal , sportkh