George​ Graham៖ Arsenal​ អាច​ទ​ទូល​ក្រុម​ណា​ក៏​បាន​ដែរ​ នៅ​ Champions​ League

11-December-2015 | ដោយ មួយឡា

អតីត​គ្រូបង្វឹក​ក្រុម​ Arsenal​ លោក​ George​ Graham​ ជឿ​ថា​ក្រុម​កាំភ្លើង​អាច​ទទួល​ក្រុម​ណា​ក៏​បាន​ដែរ​នៅ​ Champions​ League​ បើ​ពួក​គេ​អាច​រក្សា​ទំរង់​លេង​បាន​ល្អ​ដូច​កាល​យកឈ្នះ​ Olympiakos​ ។​

ក្រោយចាប់ផ្តើម​យុទ្ធនាការ​ពានរង្វាន់​ទ្វីបអឺរ៉ុប​ ក្រុម​កាំភ្លើង​ធំ​បានដឹង​ខ្លួន​ច្បាស់​ហើយ​ថា​ពួក​គេ​ត្រូវ​ឈ្នះ​យ៉ាងតិច​២ ​គ្រាប់​ដើម្បី​ឆ្លង​ទៅ​វគ្គ​១៦​ក្រុម​។​

ហើយ​ក្រុម​នៅ​ទីក្រុង​ឡុ​ង​មួយ​នេះ​បាន​ធ្វើ​នូវ​អ្វី​ដែល​ពួក​គេ​ ត្រូវធ្វើ​ ស្រប​ពេ​លដែល​ Olivier​ Giroud​ រកបាន​ hat-trick​ ថែម​ទៀត​ផង​ជួយ​អោយ​ Arsenal​ បញ្ចប់​ចំណាត់ថ្នាក់​ទី​២​ក្នុង​តារាង​ពូ​ល​ F​ ។​
a0
​និយាយ​នៅ​ក្នុង​ Alan​ Brazil​ Sports​ Breakfast​ អតីត​គ្រូបង្វឹក​លោក​ Graham​ ជឿ​ថា​ការ​លេង​អាច​ជា​កំលាំងចិត្ត​ដើម្បី​ដើរ​ឆ្លង​ការ​លំបាក​រហូត​ផុត​ឆ្នាំ​នេះ​។​

​គាត់​បាន​និយាយ​ថា​៖​ ​វា​ជា​ការ​លេង​ដ៏​អស្ចារ្យ​មួយ​ ទាំង​ប្រយុទ្ធ​និង​ការពារ​។​ ខ្ញុំ​មិន​បាន​និយាយ​ពី​វា​ជា​យូរ​មក​ហើយពី​ Arsenal​ រដូវ​កាល​នេះ​។​

​វា​ជា​ការ​ប្រកួត​ដ៏​លំបាក​ តែ​ពួក​គេ​អស្ចារ្យ​ ហើយ​បើ​ Arsenal​ អាច​លេង​ទំរង់​លេង​បែប​នេះ​ ពួក​គេ​អាច​ទទួល​ក្រុម​ណា​ក៏​បាន​ដែរ​។
​   a1
Arsene​ Wenger​ ជា​គ្រូបង្វឹក​អស្ចារ្យ​ គាត់​មិន​ដែល​បាត់បង់​ទំនុកចិត្ត​ទេ​ថា​ក្រុម​នៅ​បន្ត​រីក​ចំរើន​៕

​ប្រភព​៖​ talkSPORT , sportkh

 

ចំនួនអ្នកទស្សនា

    20499167

  • ថ្ងៃនេះ6881
  • ម្សិលមិញ12561
  • សប្តាហ៍នេះ34831
  • ខែនេះ56711
  • ឆ្នាំនេះ56711
  • សរុប20499167