កាលពីម្សិលមិញនេះ ខ្សែប្រយុទ្ធអាស្សង់ទីន Lionel Messi បានសុំច្បាប់មិនអាចមកចូលរួមការហ្វឹកហាត់ជាមួយនឹងក្លឹប Barcelona បាននោះទេ ហើយក្លឹប Barcelona ក៏បានចេញសេក្តីប្រកាសពត៌មានដែរថា Messi ខកខានមិនអាចចូលរួមហ្វឹកហាត់បានដោយសារតែ “ហេតុផលផ្ទាល់ខ្លួន” ដែលមិនទាន់អាចបញ្ជាក់បាននៅឡើយនោះទេ។
កាលពីយប់ថ្ងៃពុធក្នុងការប្រកួត Champions League កីឡាករ Messi នេះហើយដែលជាអ្នករកគ្រាប់បាល់តាមស្មើរជាមួយនឹងក្លឹប Bayer Leverkusen នៅនាទីទី 90 ។ កីឡាករមើលទៅហាក់ដូចជាមានរបួសត្រង់សាច់ដុំភ្លៅ ប៉ុន្តែគាត់មិនបានដូរចេញនោះទេគឺលេងទាល់តែចប់ការប្រកួត។ ក្លឹប Barcelona បានសរសេរនៅលើបណ្តាញសង្គម Twitter ផងដែរថា “Messi មិនបានមកហ្វឹកហាត់នោះទេ តែគាត់បានសុំច្បាប់ពីគ្រូបង្វឹកដោយសារមានហេតុផលផ្ទាល់ខ្លួនរបស់គាត់។”
គួរបញ្ជាក់ផងដែរថា កីឡាករ Messi បានរងរបួសជង្គង់ធ្ងន់ធ្ងរកាលពីប្រកួតប៉ះជាមួយនឹងក្លឹប Las Palmas កាលពីថ្ងៃទី ២៦ កញ្ញាដែលគាត់ត្រូវសម្រាកព្យាបាលរបួសជិតពីរខែ។ ក្រោយពេលត្រលប់មកវិញ Messi រកគ្រាប់បាល់បាន ៤ គ្រប់សម្រាប់វត្តមាន ៥ លើករបស់គាត់ពិសេសគឺយកឈ្នះ ៤-០ ថ្ងៃ Clasico ២១ វិច្ឆិកាកន្លងទៅនេះ។
ចំនែកកីឡាករ Neymar វិញក៏មិនបានចូលរួមហ្វឹកហាត់ដែរជាមួយនឹងក្លឹប Barcelona នៅថ្ងៃព្រហស្បនិ៍នេះដោយសារតែគាត់រងរបួស។ បច្ចុប្បន្ន ក្លឹប Barcelona មានពីរពិន្ទុនាំមុខក្លឹប Atletico Madrid នៅ La Liga ហើយថ្ងៃសៅរ៍នេះនឹងត្រូវប្រកួតប៉ះជាមួយនឹងក្លឹប Deportivo La Coruna ហើយ៕
ប្រភព៖ mirror , sportkh