កីឡាករ Keisuke Honda ត្រៀមខ្លួនរួចហើយក្នុងការចាកចេញពី AC Milan នៅខែមករានេះ និងបានអោយដឹងថាទទួលបានការចាប់អារម្មណ៍ពី Southampton ។
ខ្សែបំរើ នេះបានដឹងខ្លួនថាគាត់ជាផ្នែកតូចមួយប៉ុណ្ណោះនៅ San Siro ចាប់តាំងពីគ្រូបង្វឹកថ្មី Sinisa Mihajlovic បានចូលដឹកនាំកាលពីរដូវក្តៅនេះ។វាធ្វើអោយមានពត៌មានថាកីឡាករ ជប៉ុននេះត្រៀមខ្លួនចាកចេញពី AC Milan ក្រោយពេល២ឆ្នាំនៅ Serie A ។ហើយពេលនេះ យោងតាម Corriere della Sera កីឡាករ Honda បានស្នើរដល់នាយកក្លឹបអ៊ីតាលីមួយនេះហើយដើម្បីធ្វើការផ្លាស់ ប្តូរនៅខែមករា។
ក្រុម Southampton បានទាក់ទងជាមួយកីឡាករវ័យ២៩ឆ្នាំនេះកាលពីរដូវក្តៅ ប៉ុន្តែលោក Mihajlovic នៅមិនទាន់ច្បាស់ថាកីឡាករស្ថិតក្នុងគំរោងប្រើប្រាស់របស់គាត់ឬ យ៉ាងណា។ក្រោយអតីតកីឡាករ CSKA Moscow នេះបានខ្ទាតចេញពីជំរើស ក្រុម AC Milan នឹងចចារតំលៃប្រសិនបើពួកគេអាចទទួលបានតំលៃសមរម្យមួយ។
ប្រភព៖ talkSPORT , sportkh