នៅពេលនិយាយដល់ការបង្កើនសមត្ថភាពខួរក្បាល ការជ្រើសរើសអាហារបានត្រឹមត្រូវគឺជារឿងសំខាន់ណាស់។ ខាងក្រោមនេះគឺជាអាហារដែលល្អចំពោះសុខភាពខួរក្បាលមួយចំនួនដែលអាច ឱ្យខួរក្បាលមានសមត្ថភាពគិតកាន់តែលឿន និងច្បាស់លាស់។ កាលណាអ្នកប្រើប្រាស់ខួរក្បាលកាន់តែច្រើន វាកាន់តែបង្កើតការទំនាក់ទំនងថ្មីៗ កោសិកាថ្មី និងពង្រឹងដល់សមត្ថភាពដោះស្រាយបញ្ហា និងចងចាំច្រើនដែរ។
ផ្លែបឺ
ផ្លែបឺគឺជាផ្លែឈើមានជាតិខ្លាញ់ផ្តល់សុខភាពដ៏អស្ចារ្យ មួយដែលគួរតែមានក្នុងរបបអាហារ ហើយវាក៏មានវីតាមីន E ខ្ពស់ដែរ។ វាផ្ទុកទៅដោយអាស៊ីតខ្លាញ់សំខាន់ៗដែលមានសារៈសំខាន់ក្នុងការបង្កើន ថាមពលខួរក្បាលខ្ពស់បំផុត ព្រមទាំងទ្រទ្រង់ដល់ការលូតលាស់ខួរក្បាលបានយ៉ាងល្អ។ អាស៊ីតខ្លាញ់អូមេហ្គានឹងទៅកាត់បន្ថយការប្រឈមនឹងជំងឺភ្លេចភ្លាំង ពេលចាស់ជរា បង្កើនការចងចាំ និងមានសមត្ថភាពរៀនរបស់នូវអ្វីដែលថ្មីៗ។
ការ៉ុត
អាហារដែលសម្បូរសារធាតុ Beta Carotene មួយនេះអាចកាត់បន្ថយការប្រឈមនឹងការថយចុះបញ្ញារបស់មនុស្សបាន។ សារធាតុ Beta Carotene គឺជាអង់ទីអុកស៊ីដង់មួយប្រភេទដែលបង្ការមិនឱ្យមានសម្ពាធ អុកស៊ីតកម្មក្នុងខួរក្បាលដែលអាចបំផ្លាញកោសិកាខួរក្បាលនាំឱ្យ ខួរក្បាលចាស់មុនអាហារ និងខ្សោយបញ្ហាបាន។ តាមការសិក្សាបានឱ្យដឹងថា អ្នកដែលញ៉ាំសារធាតុ Beta Carotene ខួរក្បាលរបស់ពួកគេអាចបំពេញមុខងារបានយ៉ាងមានប្រសិទ្ធភាពជាង និងចងចាំជាងអ្នកដែលមិនបានញ៉ាំ។
បន្លែពណ៌បៃតងចាស់
បន្លែពណ៌បៃតងចាស់ត្រូវបានគេស្គាល់ថាមានសមត្ថភាពក្នុង ការថែរក្សាខួរក្បាលបានយ៉ាងល្អ។ បន្លែទាំងនេះសម្បូរជាងគេគឺ Folate (ជាប្រភេទវីតាមីន B) និងអាចការពារប្រឆាំងនឹងការខ្សោយបញ្ហាស្មារតីលើមនុស្សចាស់បាន។ Folate ជួយកាត់បន្ថយចំនួនសារធាតុ Homocysteine ក្នុងឈាម (សារធាតុសម្គាល់ក្នុងឈាមដែលបញ្ជាក់អំពីជំងឺបេះដូងសរសៃឈាម) ព្រោះបើសិនជាវាឡើងខ្ពស់ អាចបញ្ជាក់ថាមានបញ្ហាខ្សោយ។
ផ្លែចេក
ចេកគឺជាអាហារដ៏អស្ចារ្យមួយរបស់ខួរក្បាល។ វាអាចជួយដោះស្រាយការបាក់ទឹកចិត្តបានតាមរយៈសារធាតុ Tryptophan ដ៏ខ្ពស់របស់វា (ប្រូតេអ៊ីនដែលរាងកាយបំលែងទៅជា Serotonin) ក្នុងការជួយបន្ធូរអារម្មណ៍ និងធ្វើឱ្យអារម្មណ៍ល្អ។ មួយវិញទៀត វាគឺជាអាហារមានជាតិប៉ូតាស្យូមខ្ពស់ ដែលសំខាន់ក្នុងការដឹកជញ្ជូនអុកស៊ីសែនទៅខួរក្បាល ដូច្នេះអ្នកនឹងមានអារម្មណ៍ប្រុងប្រយ័ត្នកកាន់តែ ច្រើន។ វាក៏សម្បូរវីតាមីនB ដែលល្អក្នុងការបន្ធូរសម្ពាធក្នុងប្រព័ន្ធសរសៃប្រសាទ និងការពារស្រោមសរសៃប្រសាទផងដែរ។
ឪឡឹក
ការមានជាតិទឹកក្នុងខ្លួនគ្រប់គ្រាន់គឺជាវិធីសាស្ត្រដ៏ អស្ចារ្យមួយដើម្បីរក្សាការចងចាំឱ្យនៅល្អ អារម្មណ៍ល្អ និងផ្លូវចិត្តរឹងមាំ។ បើសិនជាអ្នកខ្សោះជាតិទឹក លំហូរអុកស៊ីសែនទៅខួរក្បាលនឹងថយចុះ ដូច្នេះវាក៏អាចធ្វើឱ្យសរសៃប្រសាទខួរក្បាលស្វិតជាបណ្តោះអាសន្នដែរ ។ ការញ៉ាំអាហារសម្បូរជាតិទឹកដូចជាផ្លែឪឡឹក និងត្រសក់សុទ្ធតែជួយបង្ការមិនឱ្យរឿងខាងលើនេះកើតឡើងបានឡើយ៕
ប្រភព៖ health