ញ៉ាំអាហា​រលាយ​បញ្ចូល​គ្នា​ ពិតជា​ផ្តល់នូវ​សុខភាព​ល្អ​មែនទែន​

14-December-2015 | ដោយ មួយឡា

តើមាន​ដឹង​ទេ​ថា អាហារ​ជាច្រើន នឹង​ផ្តល់​ផល​ទ្វេដង ឬ​កាន់តែច្រើន កាលណា​អ្នក​លាយ​បញ្ចូល​គ្នា ជាមួយនឹង​អាហារ​ផ្សេងទៀត​? សារធាតុចិញ្ចឹម ដែល​មាន​នៅ​ក្នុង​អាហារ​មួយចំនួន នឹង​កាន់តែ​ល្អប្រសើរ ឬ​ល្អ​មែន​ទេ ពេល​ប៉ះ​គ្នា​ជាមួយនឹង អាហារ​មួយ​ផ្សេងទៀត​។

ឧទាហរណ៍ វីតាមីន​C ដែល​មាន​នៅ​ក្នុង​អាហារ នឹង​ស្រូប​យក​ជាតិ​ដែក ដែល​មាន​នៅ​ក្នុង​អាហារ​ផ្សេងទៀត បាន​យ៉ាង​ល្អប្រសើរ​។ ដូច​ច្នេះ សំណាង​ហើយ​ដែល​អ្នកអាន​ប៉ះ​អត្ថបទ​មួយ​នេះ ព្រោះវា​នឹង​មាន​ប្រយោជ៍​ច្រើន​សម្រាប់​អ្នក ដើម្បី​គិតថា​តើ គួរ​ញ៉ាំ​អ្វី ជាមួយ​អ្វី​? មិនមែន​ចេះតែ​ញ៉ាំ​នោះទេ​។

​ម្រេច​ខ្មៅ ជាមួយនឹង​តែ​បៃតង​
​ការ​សម្រក​ទម្ងន់ និង​សមត្ថភាព​ប្រឆាំង​នឹង​ជំងឺ​មហារីក របស់​តែ​តង នឹង​កើនឡើង នៅ​ពេលវេលា​បញ្ចូល​គ្នា ជាមួយនឹង​ម្រេចខ្មៅ​។ វា​មាន​ផ្ទុក​ទៅដោយ សារធាតុ​ម្យ៉ាង​ហៅថា  piperine ដែល​ធ្វើឲ្យ​ម្រេចខ្មៅ មាន​រសជាតិ​ប្លែក និង​មាន​តែ​មួយ​។ សារធាតុ​នេះ នឹង​ជួយ​ដល់​ការ​ស្រូប​យក​អុក​ស៊ីដង់ ដូចជា epigallocatechin-3-gallate (EGCG) ដែល​មាន​នៅ​ក្នុង​តែ​បៃតង​។​

ប៉េង​ប៉ោះ ជាមួយ​ប្រេង​អូ​លីវ​
​ប៉េង​ប៉ោះ មាន​ផ្ទុក​អង់​ទី​អុក​ស៊ីដង់ (lycopene)​។ សារធាតុ​នេះ ជួយ​ដល់​ការ​ស្រូប​យក​ជាតិ​ខ្លាញ់​។ បើសិន​ជា​អ្នក ទទួលទាន​ប៉េងប៉ោះ ជាមួយនឹង​ប្រេង​អូ​លីវ សារធាតុចិញ្ចឹម ដែល​មាន​នៅក្នុង​អាស៊ីត​ខ្លាញ់ ដូចជា omega-3 និង omega-6 នឹង​កាន់តែ​ងាយ​ស្រូប ចូល​ក្នុង​រាងកាយ​យើ​។​

ប្រូ​ខូលី ជាមួយ​ប៉េងប៉ោះ​
​ប៉េង​ប៉ោះ ក្រៅ​មាន​ជាតិ lycopene ប៉េង​ប៉ោះ ក៏​មាន​វីតាមីន C, A, E និង B, lutein និង zeaxanthin​។ Broccoli សម្បូរ​ទៅដោយ​វីតាមីន  K, folate និង​សារធាតុ​ប្រឆាំង​ជំងឺ​មហារីក​៕

ប្រភព៖ health

 

ចំនួនអ្នកទស្សនា

    20494457

  • ថ្ងៃនេះ2171
  • ម្សិលមិញ12561
  • សប្តាហ៍នេះ30121
  • ខែនេះ52001
  • ឆ្នាំនេះ52001
  • សរុប20494457