Roy​ Hodgson​៖​ Jamie​ Vardy​ នឹង​ជា​អ្នកតស៊ូ​ដ៏​អស្ចារ្យ​នៅ​ Euro​ 2016

14-December-2015 | ដោយ មួយឡា

គ្រូបង្វឹក ​ក្រុម​ជំរើសជាតិ​អង់គ្លេស​ Roy​ Hodgson​ បាន​និយាយ​ថា​ខ្សែប្រយុទ្ធ​ Jamie​ Vardy​ របស់​ Leicester​ City​ នឹង​ជា​អ្នកតស៊ូ​ដ៏​អស្ចារ្យ​ម្នាក់​នៅ​ Euro​ 2016​ សំរាប់​ក្រុម​ជំរើសជាតិ​អង់គ្លេស​។​

អតីត​ខ្សែប្រយុទ្ធ​ក្រុម​ Fleetwood​ Town​ បាន​បង្កើត​កំណត់​ត្រា​ថ្មី​នៅ​ Premier​ League​ នៅ​រដូវ​កាល​នេះ​ដោយ​ស៊ុត​បញ្ចូល​ទី​១១​ប្រកួត​ជាប់​គ្នា​ បំបែក​កំណត់​ត្រា​ចាស់​របស់​ Ruud​ van​ Nistelrooy​ កាលពី​ខែ​មុន​។​

លោក​ Hodgson​ បាន​និយាយ​ថា​៖​ គាត់​បាន​ទទួល​ការ​សរសើរ​ជា​ច្រើន​ប៉ុន្តែ​គាត់​សាក​សម​នឹង​ទទួល​វា​។​ គាត់​បាន​ធ្វើ​កិច្ចការ​ជា​ច្រើន​ដើម្បី​ក្រុម​។​

អ្នក​មិន​អាច​ជួយ​ក្រុម​ច្រើន​ជាង​ការ​រក​គ្រាប់​បាល់​ជ័យ​ជំនះ​អោយ​ក្រុម ​ឡើយ​ តែ​គាត់​បាន​ចូលរួម​ការពារ​ Leicester​ ដើម្បី​អោយ​ប្រាកដ​ថា​ក្រុម​នាំមុខ​។​
a8
​វា​ជា​រឿង​ធម្មតា​សំរាប់​គាត់​ទៅ​ហើយ​ ដែល​បាន​ធ្វើ​វា​ហើយ​ឈាន​ដល់​កំរិត​កំពូល​នៃ​បាល់ទាត់​រាង​យឺត​បន្តិច​។​ វា​ជា​កាំជណ្តើរ​មួយ​សំរាប់​គាត់​កាលពី​រដូវ​កាល​មុន​ ដើម្បី​បង្ហាញ​ភាព​អស្ចារ្យ​នៅ​រដូវ​កាល​នេះ​។​

គាត់​មិន​បាន​ស៊ុត​បញ្ចូល​ទី​គ្រប់​ប្រកួត​ទេ​ ពេល​ដែល​ខ្ញុំ​ជ្រើសរើស​យក​គាត់​សំរាប់​ Euro​ គាត់​ធ្វើ​អ្វី​ដែល​ជា​ Jamie​ Vardy​ បន្ត​លេង​របៀប​ Jamie​ Vardy​ ហើយ​វា​នឹង​ធ្វើ​អោយ​គាត់​ជា​អ្នក​ប្រយុទ្ធ​ដ៏​ខ្លាំងក្លា​បំផុត​។​
​   a9
​អង់គ្លេស​នឹង​ត្រូវ​ប៉ះ​ក្រុម​ស្លូ​វ៉ា​គី​ រូ​ស្សី​និង​វែ​ល​នៅ​ក្នុង​ពូ​ល​ B​ នៅ​ Euro​ 2016​ ៕

​ប្រភព​៖​ goal.com , sportkh

 

ចំនួនអ្នកទស្សនា

    20497037

  • ថ្ងៃនេះ4751
  • ម្សិលមិញ12561
  • សប្តាហ៍នេះ32701
  • ខែនេះ54581
  • ឆ្នាំនេះ54581
  • សរុប20497037