វាពិតជាក្តីអាម៉ាស់យ៉ាងខ្លាំងបន្ទាប់ពីអតីតជើងឯកតោខៀវ Chelsea បានប្រកួតចាញ់ក្លឹប Leicester City នៅក្នុងលទ្ធផល 2-1 ដែលជាការប្រកួតចាញ់ទី ៩ ក្នុងចំណោម 16 ប្រកួតនៅ Premier League ។ គ្រូបង្វឹក Jose Mourinho បានស្រែកថា ពេលនេះឱកាសដែលជួយក្លឹប Chelsea បានទៅលេងនៅ Champions League រដូវកាលក្រោយនេះគឺត្រូវចប់ហើយ។
ក្តីសង្ឃឹមដែលលោក Mourinho ធ្លាប់តែនិយាយរឿង Chelsea បានទៅលេងនៅ Top-4 ក៏ត្រូវបានបញ្ចប់ផងដែរ។ លោក Mourinho បាននិយាយថា “អ្វីគ្រប់យ៉ាងត្រូវចប់ហើយ”។ គួរបញ្ជាក់ផងដែរថា ពេលនេះក្លឹប Chelsea ឈរនៅចំណាត់ថ្នាក់ទី 16 នៅក្នុងតារាង Premier League ដែលមានតែ ១ ពិន្ទុប៉ុណ្ណោះឈរពីលើក្លឹបដែលស្ថិតនៅតំបន់កាត់ចោល៕
ប្រភព៖ goal , sportkh