ស្មាន​មិន​ដល់​ថា “​ផ្សែង​ទៀន​” គ្រោះថ្នាក់​ជាង “​ផ្សែង​បារី​” ទៅទៀត​

15-December-2015 | ដោយ មួយឡា

​ទៀន​ក្រអូប ត្រូវបាន​មនុស្ស​ភាគច្រើន យកទៅ​ដុត​ក្នុង​បន្ទប់​គេង បន្ទប់ធ្វើការ ឬ​កន្លែង​កំសាន្ត​នានា​ជាដើម​។ ទៀន​ក្រអូប​មួយចំនួន មាន​លក្ខណៈ​ជា​ទឹក ឯ​ខ្លះទៀត ជា​ដុំ​រឹង ដែល​គេ​ប្រើ​ពន្លឺភ្លើង ដើម្បី​ដុត​វា​ឲ្យ​ចេញ​ក្លិនក្រអូប​។ ក្រៅពី​ទៀន​ក្រអូប មនុស្ស​ភាគច្រើន នឹង​ប្រើ​ទៀន​ធម្មតា ដើម្បី​អុច​ក្នុង​ពិធី​ខូ​ប​កំណើត ឬ​បុណ្យ​សាសន៍​ផ្សេងៗ​។​

​មនុស្ស​គ្រប់គ្នា ខ្លាច​ផ្សែង​បារី ចុះ​ផ្សែង​ទៀន​វិញ​? អ្នក​ធ្លាប់​គិតដល់​ទេ​? អត់​ទេ​! អ្នក​មិនដែល​គិតថា ផ្សែង​ទៀន បង្ក​គ្រោះថ្នាក់​ជាច្រើន ចំពោះ​មនុស្ស​ទេ ពិសេស​កូនក្មេង​តូចៗ​។​

​ផ្សែង​ទៀន​ភាគច្រើន មាន​សារ​ធាតុគីមី​ពុល ដូចគ្នា​ទៅនឹង​ផ្សែង​បារី​អញ្ចឹង​។ នៅក្នុង​ប្រេង​សម្រាប់ធ្វើ​ទៀន មាន​ជាតិពុល​យ៉ាងហោចណាស់​ក៏ ២០ ប្រភេទ​ដែរ ដូចជា trichloroethane, acetone, xylene, phenol, cresol, chlorobenzene​។​ល​។ សារធាតុ​ទាំងនេះ អាច​បង្ក​ជា​ជំងឺមហារីក ជំងឺ​សួត ព្រមទាំង​ធ្វើ​ឲ្យ​ខូចខាត ដល់​សរីរាង្គ​ផ្សេងៗ​ទៀតផង​ដែរ​។ ក្លិនក្រអូប ដែល​បន្ថែម​ទៅក្នុង​ទៀន រឹតតែ​បង្ក​គ្រោះថ្នាក់​ខ្លាំង​ឡើង​ចំពោះ​សុខភាព​។​

​ក្លិនក្រអូប​ដែល​ចេញពី​ក្នុង​ទៀន ពោរពេញ​ទៅដោយ​សារធាតុពុល ដែល​អ្នកមើល​មិនឃើញ មិន​ធ្លាប់​ដឹង ឬ​មិន​ធ្លាប់​គិតថា​មាន​ឡើយ​។ ពេល​អ្នក​ស្រូប​ចូល​ដោយ​មិនដឹង​ខ្លួន ឬ​ចូលចិត្ត​ធ្វើបែបនេះ វា​កាន់តែ​គ្រោះថ្នាក់ ជាង​ការ​ហិត​ផ្សែង​បារី​ទៅទៀត​។ ដូច្នេះ អ្នក​គួរតែ​នៅ​ឲ្យ​ឆ្ងាយ​ពី​ផ្សែង​ទៀន​៕

​ប្រភព​៖ health

ចំនួនអ្នកទស្សនា

    20498307

  • ថ្ងៃនេះ6021
  • ម្សិលមិញ12561
  • សប្តាហ៍នេះ33971
  • ខែនេះ55851
  • ឆ្នាំនេះ55851
  • សរុប20498307