ក្រុម Arsenal នឹងត្រូវប៉ះក្រុម Barcelona នៅ Champions League វគ្គ១៦ក្រុមចុងក្រោយ។
ចំនែក Chelsea វិញត្រូវបានចាប់ឆ្នោតប៉ះ Paris St-Germain ៣រដូវកាលជាប់គ្នា ស្របពេលដែល Manchester City ជួប Dynamo Kiev ។
Roma ជួប Real Madrid ចំនែក Juventus ដែលបានឈានដល់វគ្គផ្តាច់ព្រ័ត្រកាលពីរដូវកាលមុនប៉ះ Bayern Munich ពេលនះក្រុមទាំង២ប៉ះគ្នាជាថ្មីម្តងទៀត។ ការប្រកួតជើងទី១នឹង ធ្វើឡើងនៅថ្ងៃទី១៦-១៧ និង២៣-២៤ កុម្ភៈ ខណៈជើងទី២នឹងធ្វើឡើងនៅថ្ងៃទី៨-៩ និង ១៥-១៦មីនា។
Barcelona vs Arsenal បន្តជួបគ្នាជារឿយៗ ក្រោយការប្រកួតវគ្គផ្តាច់ព្រ័ត្រ២០០៦ ដែលក្រុមអេស្បាញយកឈ្នះ២-១ ។ PSG ធ្លាប់ទំលាក់ Chelsea ដោយឈ្នះគ្រាប់បាល់ក្រៅផ្ទះកាលពីរដូវកាល ស្របពេលដែលក្រុម Chelsea ក៏ធ្លាប់ទំលាក់ PSG ក្នុងវិធីដូចគ្នាដែរកាលពីឆ្នាំមុនៗ។
លទ្ធផលការចាប់ឆ្នោតទាំងស្រុង៖
Gent v Wolfsburg
Roma v Real Madrid
Paris St-Germain v Chelsea
Arsenal v Barcelona
Juventus v Bayern Munich
PSV Eindhoven v Atletico Madrid
Benfica v Zenit St Petersburg
Dynamo Kiev v Manchester City
ប្រភព៖ BBC Sports , sportkh